ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​៖ ករណី​ជនបរទេស​ក្លែង​ព័ត៌​មាន​​នាំ​ឱ្យ​យល់​ច្រឡំ​លើ​នគរបាល​ច្រក​ទ្វារនិង​ប៉ះ​ពាល់​កិត្តិយស​កម្ពុជា

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​ករណី​ជនបរទេស​ក្លែង​ព័ត៌​មាន​នាំ​ឱ្យ​មានការ​យល់​ច្រឡំទៅ​លើ​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះរាជាណាចក្រ​កម្ពុជា​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក្រោយ​សង្កេត​ឃើញ​ថា ថ្មី​ៗ​នេះ មាន​ជនបរទេស​មួយ​ចំនួន​តូច បាន​ព្យាយាម​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​ករណី​ជនបរទេស​ក្លែង​ព័ត៌​មាន​នាំ​ឱ្យ​មានការ​យល់​ច្រឡំទៅ​លើ​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះរាជាណាចក្រ​កម្ពុជា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក្រោយ​សង្កេត​ឃើញ​ថា ថ្មី​ៗ​នេះ មាន​ជនបរទេស​មួយ​ចំនួន​តូច បាន​ព្យាយាម​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ​អំពី​ការ​អនុវត្ត​ការងារ​របស់​នគរ​បាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​នោះ​ រួម​ទាំង​ករណី​បុរស​បរទេស​ឈ្មោះ SUN LEI បាន​ថតរូប​ភាព​ក្រដាសប្រាក់​១០០​ដុល្លារ​អាមេរិក ​ចែកចាយ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ភ្ជាប់​ដោយសារ​ក្លែង​ថា សម្រាប់ «​ថ្លៃ​ទឹកតែ​មន្ត្រី​អន្តោប្រវេសន៍​» ពេល​មក​ដល់​កម្ពុជា​ ។  

ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៥​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃបញ្ជាក់​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​យ៉ាង​ច្បាស់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា បុរស​រូប​នេះ​បាន​ទទួលស្គាល់​ទោស​កំហុស និង​បាន​អះអាង​ថា ការ​ថតនិង​សរសេរ​ផ្ញើ​ខ្លឹមសារ​ផ្ទុយ​ការ​ពិត​នោះ គឺ​ក្នុង​ន័យ​លេងសើច​ប៉ុណ្ណោះ ដោយ​ខ្លួន​ក៏​មិន​បាន​បង្ហោះ​ផ្សាយ​ជា​សាធារណៈ និង​ក៏​បាន​បញ្ជាក់​ទៅ​ដៃគូ​ថា​ បាន​មក​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព​ហើយ​ទុកជា​អនុស្សាវរីយ៍ ព្រោះ​នៅ​ប្រទេស​ចិន​ខ្លួន​កម្រ​បាន​កាន់​ប្រាក់​ដុល្លារ​ចាយវាយ​ណាស់​ ។  

បើ​តាម​ក្រុម​អ្នកនាំពាក្យ ទោះជា​ការ​លេងសើច ឬ​បង្កើត​មាតិកា​ក្លែង​ក៏​ដោយ ក្នុង​នាម ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ថា ករណី​បែប​ៗ​នេះ ពុំ​មែន​ជា​ការ​សម្តែង​លើក​ទី​មួយ​ឡើយ ដោយ​កន្លង​ទៅ មាន​ជន​បរទេស​មួយ​ចំនួន បាន​ថត​សម្តែង​ធ្វើ​ជា​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ ករណី​នោះ ខុស​ពី​ការ​ពិត ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ ជា​ពិសេស​ក្នុង​តំបន់ហាមឃាត់ ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន ប៉ុន្តែ នាំ​ឱ្យ​មានការ​គិត​អវិជ្ជមាន និង​ប៉ះពាល់​ដល់​នគរបាល​អន្តោប្រវេសន៍ និង​កាន់តែ​ធ្ងន់​គឺ​ប៉ះពាល់​ដល់ កិត្តិ​យស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

កន្លង​ន​ង​មក ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏​ធ្លាប់​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​សាធារណជន និង​ភ្ញៀវ​បរទេស​កំពុង​ស្នាក់ និង​ចេញចូល​ប្រទេស​កម្ពុជា​ទាំងអស់ មេត្តា​បញ្ឈប់​រាល់​ការ​ថត​សម្តែង​ទ​ង្វើ បែប​នេះ និង​សកម្មភាព​នានា​ខុស​ពី​ការ​ពិត តាម​ទីកន្លែង​ផ្សេង​ៗ និង​ក្នុង​តំបន់ហាមឃាត់​ដែល​ជា​បទល្មើស ព្រហ្មទណ្ឌ ផ្ទុយ​នឹង​ច្បាប់​ជាតិ​-​អន្តរជាតិ​ជា​ធរមាន​។

«​ជា​ពិសេស សូម​មេត្តា​ពិនិត្យ​ពិចារណា ថ្លឹងថ្លែង ហេតុ​និង​ផល ផ្អែក​លើ​ភស្តុ​តាង​ឱ្យ​បាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ កុំ​លង់​ជឿ​ភ្លាម​ៗ ចំពោះ​សកម្មភាព​ថត សម្តែង​នានា​លើ​បណ្តាញ​សង្គម ដើម្បី​ទាញ​យក​ការ​ចូល​ទស្សនា (View) ចុច​ចូល​ចិត្ត (Like) និង​ការ ចែករំលែក (Share) ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ផលប្រយោជន៍​ណាមួយ​»​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ដដែល​។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ទិដ្ឋាការ ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ពេលវេលា ភាព​ស្មុគ​ស្មាញ បញ្ហា​អវិជ្ជមាន​នានា និង​តម្លាភាព​ក្នុង​ការ​បំពេញបែបបទ​ទិដ្ឋាការ​ចូល​-​ចេញ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ