ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​ ក្នុងគោល​បំណង​ទៅ​សុំវត្តលោកស្នាក់នៅ ស្រាប់តែជួបគ្រោះ​ថ្នា.ក់ផ្អើលជិត​ច្រកចូលវត្តដំបូកខ្ពស់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​ ក្នុងគោលបំណងសុំវត្តលោកស្នាក់នៅ ស្រាប់តែត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​លឿន​ជ្រុល​ទៅ​បុក​ បណ្តាល​ឲ្យ​របួស​បែកក្បាល​ហូរ​ឈាម​ជោគ​ជាំ នៅបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥​ ខែ​មិ​នា​ ឆ្នាំ​២០២៥​ ជិត​ច្រកចូល​វត្ត​ដំបូក​ខ្ពស់…

រាជធានីភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​ ក្នុងគោលបំណងសុំវត្តលោកស្នាក់នៅ ស្រាប់តែត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​លឿន​ជ្រុល​ទៅ​បុក​ បណ្តាល​ឲ្យ​របួស​បែកក្បាល​ហូរ​ឈាម​ជោគ​ជាំ នៅបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥​ ខែ​មិ​នា​ ឆ្នាំ​២០២៥​ ជិត​ច្រកចូល​វត្ត​ដំបូក​ខ្ពស់ ផ្លូវ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌមានជ័យ  ​រាជធានី​ភ្នំពេញ  ​។​ 

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ ដើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ​លុះ​មក​ដល់​ចំនុច​កើតហេតុ គាត់​ក៍បាន​សួរនាំ​ពលរដ្ឋ​ម្តុំ​នោះ ដើម្បី​រក​វត្ត​សុំ​លោក​ស្នាក់​នៅ​បណ្តោះអាសន្ន ។ ពេល​នោះ​ក៍​មានប្រជា​ពលរដ្ឋ​ប្រាប់​ថា អោយទៅ​វត្ត​ដំបូក​ខ្ពស់ ។ គាប់​ជួន​ពេល​នោះ​ស្ត្រី​រង​គ្រោះ បាន​ដើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​ពី​ត្បូង​ទៅ​ជើង ដើម្បី​ចូល​ទៅ​ច្រក​វត្ត​ដំបូក​ខ្ពស់ ខណៈ​ឆ្លង​បាន​បន្តិច​ ក៍​ស្រាប់តែ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុងល្បឿន​លឿន​ ក៍​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ហូរ​ឈាម​ជោគ​ជាំ​តែ​ម្ដង  ​។​ ​ដោយឡែក​ខាង​រ៉ឺ​ម៉ក​វិញ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ​បាន​បើក​លឿន​ជិះ​រត់គេច​បាត់​ស្រមោល​តែ​ម្តង  ​។​ 

ក្រោយ​កើតហេតុ ស្ត្រី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ រហូត​ដល់​រយៈពេល១​ម៉ោង​កន្លះ ទើប​មាន​ខាង​រថយន្ត​បង្អែក​ដង្កោ បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ