ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណី​អគ្គិភ័យឆេះផ្ទះ១ខ្នង ផ្អើល​ក្រោយ​ស្ថា​នទូត​បារាំង

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាង​កាត់​ដែក​ដំបូល​ខ្វះ​ប្រុង​ប្រយ័ត្ន ធ្លាក់​កម្ទេច​ផ្កាភ្លើង បណ្តាល​អោយ​ឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង ស្ទើរ​ទាំងស្រុង នឹង​សម្ភារៈ​មួយ​ចំនួន ផ្អើល​អស់​ពលរដ្ឋ​យក​ទឹក​មក​ជួយ​ពន្លត់ ។ ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ ជាង​កាត់​ដែក​ដំបូល​ខ្វះ​ប្រុង​ប្រយ័ត្ន ធ្លាក់​កម្ទេច​ផ្កាភ្លើង បណ្តាល​អោយ​ឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង ស្ទើរ​ទាំងស្រុង នឹង​សម្ភារៈ​មួយ​ចំនួន ផ្អើល​អស់​ពលរដ្ឋ​យក​ទឹក​មក​ជួយ​ពន្លត់ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ នឹង ៥០​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ក្រោយ​ស្ថានទូត​បារាំង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា មុន​កើតហេតុ មាន​ជាង​មួយ​ក្រុម​បាន​មក​ផ្ទះ​របស់​គាត់ ឡើង​លើដំបូល ដើម្បី​កាត់​ដែក​ដំបូល​ជួសជុល ខណៈ​កំពុង​កាត់​ដែក​ដំបូល ក៏​ស្រាប់តែ​ធ្លាក់​កម្ទេច​ផ្កាភ្លើង ចុះ​ទៅ​ក្រោម ដែល​ខាងក្រោម​ជា​ផ្ទះ​ឈើ បណ្តាល​អោយ​ឆាបឆេះ​តែ​ម្តង ។ ចំណែក​ក្រុម​ជាង​ដែល​កាត់​ដំបូល​នោះ បាន​រត់​ជាន់​ជើង​គ្នា គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ភ្លាម​ៗ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​យក​ទឹក​បាញ់​ពន្លត់ ប៉ុន្តែ​ដោយសារ​មាន​ផ្សែង​ហ៊ុយ​ច្រើន​ផង ទើប​សម្រេចចិត្ត​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​អគ្គិភ័យ ចុះ​មក​ជួយ​អន្តរាគមន៍ ។

អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​អស់​៥០​ភាគរយ រួម​សម្ភារៈ​មួយ​ចំនួន​ធំ នឹង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អស់​ចំនួន​០១​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី ជាង​កាត់​ដំបូល​ធ្លាក់​កម្ទេច​ភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ