ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​កាត់​ទ្រុង​​រថយន្ត​​តកន្ទុយ​​វែង​ខុស​​លក្ខណៈ​បច្ចេកទេស​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ កាលពី​រសៀល​​ថ្ងៃទី​​២៨ ខែ​មិថុនា​ នៅការិយាល័យ​​ចរាចរណ៍​ផ្លូវគោក​​​ខេត្ត​បាន​អនុវត្ត​​ការ​កាត់​​ទ្រុង​​​ រថយន្ត​​ដែល​វែង​​​​លើស​​ច្បាប់​​​កំណត់​​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ ពាក់​ស្លាក​​លេខ​​ភ្នំពេញ​ 3A-4707 ​ជារបស់​​​ក្រុម​ហ៊ុន​​តាំង ម៉េងរ័ត្ន ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ កាលពី​រសៀល​​ថ្ងៃទី​​២៨ ខែ​មិថុនា​ នៅការិយាល័យ​​ចរាចរណ៍​ផ្លូវគោក​​​ខេត្ត​បាន​អនុវត្ត​​ការ​កាត់​​ទ្រុង​​​រថយន្ត​​ដែល​វែង​​​​លើស​​ច្បាប់​​​កំណត់​​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ ពាក់​ស្លាក​​លេខ​​ភ្នំពេញ​ 3A-4707 ​ជារបស់​​​ក្រុម​ហ៊ុន​​តាំង ម៉េងរ័ត្ន ។

លោក​អៀរ ប៊ុន​ធឿន នាយការិយា​ល័យ​​​​​ចរាចរណ៍​ផ្លូវ​គោក​​នៃស្នង​ការ​​​ដ្ឋាន​នគរ​បាល​​ខេត្ត​​បាន​​​ឱ្យ​ដឹង​ថា ​ដោយ​​​អនុវត្ត​​​ច្បាប់​​ចរាចរណ៍​​​ផ្លូវ​គោក​​​ ​កម្លាំង​សមត្ថកិច្ច​របស់​​លោក​​បាន​​ចាប់​​ឃាត់​រថយន្ត​​ខាង​លើ​​នេះ​នៅ​ចំណុច​​​ភូមិ​​​ត្រពាំង​​​ក្រពើ​ ឃុំ​​ទឹក​ហូត កាលពី​ថ្ងៃទី​​២០ មិថុនា ​ហើយ​​នាំយក​មក​រក្សាទុក​​នៅការិយាល័យ​ ។ ក្រោយពី​​​ការ​ចាប់​ឃាត់​​ លោក​ក៏​បាន​​​​ស្នើ​យោបល់​​ និង​បាន​​ការ​ឯកភាព​​ពីលោក​ស្នង​ការ​នគរ​បាល​​​ខេត្ត​ និង​លោក​​អភិបាល​​ខេត្ត​ ជា​ប្រធាន​​គណៈ​បញ្ជាការ​​ដឹកនាំ​​បញ្ជា​​និង​ត្រួត​ពិនិត្យ​ច្បាប់​​​​ការ​អនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​ កាលពី​​​ថ្ងៃទី​២៧  មិថុនា ហើយ​នៅ​ថ្ងៃទី​​​២៨ មិថុនា​ គឺយើង​សម្រេច​​​កាត់​ទ្រុង​​រថយន្ត​នេះ​ចេញ​​ប្រវែង​​​៣ ​ម៉ែត្រ​​​​ ​ទុក​តែ​ប្រវែង​៨,១០​ម៉ែត្រ​ប៉ុណ្ណោះ​ ដើម្បី​​​ឱ្យ​​​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​​ ។  លោក​បាន​​​បន្ត​ថា ការ​រៀបចំ​កាត់​ទ្រុងរថយន្ត​​នេះ​ក៏​មាន​​​ខាង​មន្ត្រី​ជំនាញ​​ គឺមន្ទីរ​សាធារណការ​និងដឹក​ជញ្ជូន​​​​​ខេត្ត​ចូលរួម​​ត្រួត​ពិនិត្យ​និង​វាយ​​​តម្លៃ​​ប្រវែង​​​ដែល​ត្រូវ​កាត់​​និង​ត្រូវទុក​​ដែរ​ ដែល​រថយន្ត​នេះ​​មាន​​​ប្រវែង​​សរុប​​​១១,១០​ម៉ែត្រ​ ហើយ​​ត្រូវ​​​កាត់​ចេញ​​​៣ម៉ែត្រ​​។

គួរកត់​សម្គាល់​​​ថា ​នេះ​ជាលើក​ទី១​ហើយ​ដែល​​ប៉ូលិស​​ចរាចរខេត្ត​ចាប់​រថយន្ត​​ដែល​​​​​តវែង​​​​ខុស​បច្ចេកទេស​​បែបនេះ​ ។ ប៉ុន្តែ​​​ក៏​មាន​ការ​​​សោក​​ស្តាយ​ដែរ​​ ព្រោះ​រថយន្ត​​ដែល​ខុស​​លក្ខណៈ​បច្ចេកទេស និង​ដឹក​​ធ្ងន់​​លើស​ចំណុះ​​បែប​នេះ​​ សព្វ​ថ្ងៃ​​​​​បាន​​​និង​កំពុង​​​​​​​​ធ្វើ​ចរាចរណ៍​​​លើ​​ផ្លូវ​​ជាតិ​យ៉ាង​​រំភើយ​ បើទុក​ណា​ជា​មាន​​​​ជញ្ជីង​ថ្លឹង​​​ច្រើន​​កន្លែង​​នៅតាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៥​ ពិសេស​​ជញ្ជីង​​ដែល​កាន់​កាប់​​​ដោយ​​មន្ទីរ​សាធារណ​ការ​​​​និង​ដឹកជញ្ជូន​​ខេត្ត និង​មាន​​​ស្ថាប័ន​ចម្រុះ​​​​នៅ​​​​ប្រចាំ​​​ការ​​​​ក្តី​ក៏​មិន​​ដែល​​​ឃើញ​​ចាប់​​ទម្លាក់​ទំនិញ​​​លើស​ចំណុះ​​ទេ​ គឺឃើញ​​តែ​​យក​លុយ​​ប៉ុណ្ណោះ ៕