រាជធានីភ្នំពេញ ៖ ឃ្លាំងលក់សំភារៈគ្រឿងសំណង់មួយកន្លែង ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ និងមន្ត្រីរថយន្ដពន្លត់អគ្គិភ័យចុះណែនាំម្ចាស់ឃ្លាំងដែលតែងតែបញ្ជាអោយកម្មករដុតសំរាមនៅក្បែរឃ្លាំងបណ្តាលឲ្យឆាបឆេះញឹកញាប់មកហើយ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧យប់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកំលាំងមន្ត្រីរថយន្ដពន្លត់អគ្គិភ័យបានអោយដឹងថា នៅមុនពេលកើតហេតុមានអគ្គីភ័យឆាបឆេះនៅខាងក្រោយឃ្លាំងខាងលើឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកមានកំលាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យបានមកដល់ចំណុចកើតហេតុ ដោយមានបងប្អូនប្រជាពលរដ្ឋជួយពន្លត់ព្រមទាំងរថយន្តពន្លត់អគ្គិភ័យបានមកជួយបាញ់ពន្លត់ផងដែរ ។
ប្រភពពត៌មានពីកំលាំងមន្ត្រីរថយន្ដពន្លត់អគ្គិភ័យបានបន្តទៀតថា ទីតាំងខាងការឆាបឆេះជាច្រើនដងមកហើយ កំលាំងនគរបាលប៉ុស្តិ៍នឹងមន្ត្រីអគ្គិភ័យបានណែនាំជាច្រើនលើកផងដែរ នៅតែបន្តកើតមានទើបលើកនេះសមត្ថកិច្ចបានណែនាំម្តងទៀតដើម្បីកុំអោយដុតបន្តទៀត ខ្លាចឆាបឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនឹងឃ្លាំងនៅជិតកន្លែងកើតហេតុផងដែរ ៕




ចែករំលែកព័តមាននេះ