ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រដាក់ឱ្យប្រើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិ.ដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។ ក្នុង​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។

ក្នុង​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​១ មីនា បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ច្បាប់​នេះ​បន្ទាប់​ពី​រដ្ឋសភា កាលពី​ថ្ងៃ​១៨ កុម្ភៈ បាន​អនុម័ត​ជា​ឯក​ឆន្ទៈ ក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៧ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ នា​សម័យប្រជុំ​ព្រឹទ្ធសភា ជា​វិសាមញ្ញ នីតិកាល​ទី​៥ ។

ក្នុង​មាត្រា​១ ៖ ច្បាប់​នេះ​កំណត់​អំពី​ការ​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម ឬ​លើកតម្កើង​ឧ​ក្រិ​.​ដ្ឋ​កម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដែល​អត្ថិភាព​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​សេចក្តីសម្រេច​ស្ថាពរ ឬ​នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់សេចក្តី​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​សរសេរ​កាត់​ថា “​អ​.​វ​.​ត​.​ក​.” ក្នុង​គោលបំណង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ទប់ស្កាត់​កុំឱ្យ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ​វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​ចំនួន​៧​មាត្រា ។ សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម ឬ​លើកតម្កើង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ដែល​អត្ថិភាព​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សេចក្តីសម្រេច​ស្ថាពរ ឬ​នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ដើម្បី​កាត់សេចក្តី​ឧ​ក្រិ​.​ដ្ឋ​កម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម និង​ទប់ស្កាត់​កុំឱ្យ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ​វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ