រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ខណៈកំពុងបើកបររថយន្តAlphard ១គ្រឿងក្នុងល្បឿនលឿន ស្រាប់តែងោក១ភាំង ហើយក៏បានជ្រុលទៅកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសម្ភារៈរោងការ១គ្រឿងពេញទំហឹង ។

ខណៈនោះ បណ្ដាលឲ្យរថយន្តដឹកសម្ភាររោងការខាងលើ រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងស្រែ រួចក្រឡាប់ផ្ទប់បង្គោលភ្លើងថ្ម១ដើម ហើយអ្នកជិះនៅក្នុងរថយន្តនោះរងរបួស២នាក់ ។ ចំណែករថយន្តទាំង២គ្រឿង និងសម្ភាររោងការបានរងការខូចខាត ក្រោយពេលកើតហេតុភ្លាមៗ ម្ចាស់រថយន្តដឹកសម្ភារៈរោងការ បានទារសំណងចំនួនចំនួន២,៥០០ដុល្លារ ហើយបុរសជនជាតិចិននោះមានលទ្ធភាពសងចំនួន១,៥០០ដុល្លារ ។ ប៉ុន្តែភាគីទាំងចចារជាច្រើនម៉ោងមិនត្រូវគ្នាឡើយ ទើបនគរបាលចរាចណ៍ខណ្ឌដង្កោនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌតែម្ដង ។

ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៤ជិតភ្លឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ទៀនខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តAlphardនោះ ពណ៌.ស ហើយពុំដឹងថា ក្រោយពេលកើតហេតុត្រូវម្ចាស់ដោះស្លាកលេខចេញ ឬ បែបណានោះទេ ប៉ុន្តែជាក់ស្ដែងរថយន្តបានស្ថិតនៅចំណុចទីតាំងកើតហេតុនោះហើយទាំងខាងមុខនិងខាងក្រោយ មិនឃើញមានបំពាក់ស្លាកលេខនោះឡើយ និងបានរងការខូចខាតខ្ទេចមុខ ។

ចំណែករថយន្តរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខកណ្ដាល2A-0202 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយរថយន្តនេះ និងសម្ភារៈរោងការ បានរងការខូចខាតយ៉ាងដំណំ មិនតែប៉ុណ្ណោះបានបណ្ដាលឲ្យអ្នកជិះក្នុងរថយន្តនេះរងរបួស២នាក់ទៀត
ផង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកសម្ភារៈរោងការបានបើកបរធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាកAlphard បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿនិងក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង ។

ខណៈនោះ បណ្ដាលឲ្យរថយន្តហ៊ីយ៉ាន់ដឹកសម្ភារៈរោងការនោះរេចង្កូតជ្រុលធ្លាក់ផ្លូវទៅក្នុងស្រែ រួចក៏ក្រឡាប់ផ្ទប់បង្គោលភ្លើងថ្ម១ដើម ហើយអ្នកជិះក្នុងនោះម្នាក់រួមទាំងអ្នកបើកបរម្នាក់បានរងរបួស ហើយរថយន្តព្រមទាំងសម្ភារៈរោងការរងការខូចខាត រីឯរថយន្តម៉ាកAlphardក៏ខូចខាខ្ទេចមុខដែរ ប៉ុន្តែអ្នកបើកបរជនជាតិចិនរូបនោះមិនបានរងរបួសឡើយ ។


បន្ទាប់មក ភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយម្ចាស់រថយន្តដឹកសម្ភារៈរោងការ និងអ្នករបួស២នាក់បានទារសំណងចំនួន២,៥០០ដុល្លារ ហើយបុរសជនជាតិចិនឯណោះវិញគាត់មានលទ្ធភាពសង១,៥០០ដុល្លារ ។ ប៉ុន្តែការចចារគ្នាច្រើនម៉ោងមិនត្រូវរ៉ូវគ្នានោះឡើយ បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌដង្កោបាននាំយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំការដោះស្រាយនៅពេលក្រោយទៀត ៕




ចែករំលែកព័តមាននេះ