ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទា​ការដ្ឋាន​កំពុង​ជួសជុលអគាមួយកន្លែង ស្រាប់តែ​បា.ក់មកលើ​ផ្លូវ​ ផ្អើលផ្លូវសហព័ន្ធរុស្ស៊ី

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការដ្ឋាន​សំណង់​ជួសជុល​អគារ​មួយ​កន្លែង​ ខ​ណៈ​ពេល​ក្រុម​ជាង​ត​រ​ន្ទា​រ ​ដើម្បី​ជួស​ជុល​អគារ​ចាស់ លុះដល់​ពេល​ក្រុម​ជាង​សំរាក​ត្រូវ​បាន​ខ្យល់​បក់​បាក់រ​ន្ទា​សំណង់​ការដ្ឋាន​ធ្លាក់​មក​លើ​ដងផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី គល់​ស្ពាន​អាកាស​៥​មក​រា សង្កាត់​ទឹកល្អក់​ទី​១…

រាជធានីភ្នំពេញ ៖ ការដ្ឋាន​សំណង់​ជួសជុល​អគារ​មួយ​កន្លែង​ ខ​ណៈ​ពេល​ក្រុម​ជាង​ត​រ​ន្ទា​រ ​ដើម្បី​ជួស​ជុល​អគារ​ចាស់ លុះដល់​ពេល​ក្រុម​ជាង​សំរាក​ត្រូវ​បាន​ខ្យល់​បក់​បាក់រ​ន្ទា​សំណង់​ការដ្ឋាន​ធ្លាក់​មក​លើ​ដងផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី គល់​ស្ពាន​អាកាស​៥​មក​រា សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មានបាន​និយាយ​ប្រាប់​ថា អគារ​ខាងលើ​ជា​អគារ​ចាស់​ដោយ​កំពុង​ជួសជុល​លាបថ្នាំ​សា​ឡើង​វិញ ​ដោយ​យក​ស្បៃ​បាំង​ការពារ​កុំអោយ​សំភារៈ​ធ្លាក់​ត្រូវ​បងប្អូន​​ប្រជាពលរដ្ឋធ្វើ​ដំណើរ​តាម​ដងផ្លូវ ដោយ​ក្រុម​ជាង​បាន​ត​រ​ន្ទា​ដើម្បី​ជួសជុល តែ​ពេល​ក្រុម​ជាង​ដល់​ម៉ោង​សំរាក​ ស្រាប់តែ​ខ្យល់​បក់​បោក ​បណ្តាល​ឲ្យ​រ​ន្ទា​រ​ការដ្ឋាន​សំណង់​បាក់​ធ្លាក់​មក​លើ​ដងផ្លូវ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋដែលជាអ្នក​​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

តាម​ប្រភព​ព​ត៌​មានបាន​បន្ត​ទៀត​ថា ខណៈ​ពេល​បាក់​រន្ទា​រម​កលើ​ដងផ្លូវ ភ្លាម​ៗ​នោះ​មាន​វត្តមាន លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក​អភិបាល​ខណ្ឌទួលគោក​រួម​មាន​គណៈកម្មការ​បាន​ចុះ​មក​មើល​នៅ​ការដ្ឋាន​ខាងលើ រួច​បាន​បញ្ជា​កំលាំង​ជួយ​បិទផ្លូវ ដើម្បី​បញ្ជៀ​ស​ចរាចរណ៍​នៅ​ទីតាំង​កន្លែង​កើតហេតុ និង​ឲ្យ​ក្រុម​ជាងសំណង់​រុះរើ​ទាំង​កណ្តាល​យប់​ ដើម្បី​សំរួល​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​និង​ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ