ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៦​នាក់ និង​គ្រឿងចក្រ​មួយ​វង់​ធំ ដែល​ជីកនិង​ចាក់​ដី ​រំលោ.ភ​យក​ដី​បឹង​ ត្រូវ​​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​ហើយ

4 ថ្ងៃ មុន

ខេត្តព្រៃវែង ៖ ក្រោយ​ពីរ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​អំពី​សកម្មភាព​គ្រឿងចក្រ​មួយ​វង់​ធំ ដែល​បាន​លួច​ជីកដី​បឹង​ជី​ផុ​ច យក​ដី​បាត​បឹង ទៅ​ចាក់​លុប​មាត់បឹង យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន នៅ​ក្នុង​ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ក្រោយ​ពីរ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​អំពី​សកម្មភាព​គ្រឿងចក្រ​មួយ​វង់​ធំ ដែល​បាន​លួច​ជីកដី​បឹង​ជី​ផុ​ច យក​ដី​បាត​បឹង ទៅ​ចាក់​លុប​មាត់បឹង យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន នៅ​ក្នុង​ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នោះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង គេ​បានឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មេ​សាង បាន​ចុះ​ទៅ​បង្ក្រាប​ភ្លាម​ៗ ដោយ​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ និង​រឹបអូស​យក​គ្រឿងចក្រ​ទាំងអស់​នោះ កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ភ្លាម ។

ជន​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ទាំង ៦​នាក់​នេះ រួម​មាន ៖
១. ឈ្មោះ អាំ យូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង (​អ្នក​ជួល​គ្រឿងចក្រ ដើម្បី​យក​មក​ស្ដារ​ព្រែក​)​។
២. ឈ្មោះ អ៊​ន់ អាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​សាញ់ ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង (​ម្ចាស់​អេ​ស្កា​វ៉ា​ទ័​រ និង​អា​ប៊ុល​រុញ​ដី​)​។
៣. ឈ្មោះ អ៊ុត វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្ដាល (​អ្នកបើកបរ​អា​ប៊ុល​រុញ​ដី​)​។
៤. ឈ្មោះ អាំ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង (​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​)​។
៥. ឈ្មោះ ធា ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ឬ​ស្សី ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង (​អ្នកបើកបរ​រថយន្ដ​ដឹក​ដី​)​។
៦. ឈ្មោះ ដូង សិត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង (​អ្នកបើកបរ​រថយន្ដ​ដឹក​ដី​)​។

ចំណែក​គ្រឿងចក្រ ដែល​ជា​វត្ថុ​តាង ត្រូវ​បាន​ចាប់​ឃាត់ រួម​មាន ៖
១. អេ​ស្កា​វ៉ា​ទ័​រ ចំនួន​០១​គ្រឿង ម៉ាក​ខេត (CAT) ព៌​ណ​លឿង
២. អា​ប៊ុល​រុញ​ដី ចំនួន​០១​គ្រឿង ម៉ាក​គុ​ម៉ា​ស៊ុ (KUMASU) ព៌​ណ​លឿង
៣. រថយន្ដ​ដឹក​ដី ចំនួន​០៣​គ្រឿង ៖

  • ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ
    (HYUNDAI)​ព៌​ណ​ស ស្លាក​លេខ កំពង់ស្ពឺ 3A 3375
  • ម៉ាក​ហ៊ី​យ៉ា​ន​ដាយ
    (HYUNDAI)​ព៌​ណ​ស ស្លាក​លេខ កំពត 3A 1715
    -​ម៉ាក​ហ៊ី​ណូ​(HINO)​ព៌​ណ​ត្រួយ​ចេក គ្មាន​ស្លាក​លេខ ។

ប្រជាពលរដ្ឋ​ទាំង ៦​ភូមិ ស្មើនឹង ៨៤០​គ្រួសារ ដែល​បាន​នាំ​គ្នា​ផ្ដិត​មេដៃ ប្ដឹង​ពី​សកម្មភាព​ជីកដី​បឹង និង​ចាក់​ដី​រំលោភ​យក​ដី​បឹង​នេះ បាន​សម្ដែង នូវ​ក្តី​ត្រេកអរ និង​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​បានឃើញ​កម្លាំង​កងរាជអាវុធហត្ថ ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន ក្រុម​ជនខិលខូច​ទាំង​អស់នេះ ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេ​សាង បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ​នេះ​ថា ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជនខិលខូច​ទាំង ៦​នាក់ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន កំពុង​រត់​ខ្វែងដៃខ្វែងជើង រក​ខ្សែរយៈ​ពឹងពាក់ ដើម្បី​រំដោះ​អ្នក​ទាំងនោះ​ត្រឡប់​មក​វិញ ចំណែកឯ​ប្រជាពលរដ្ឋ ក្នុងស្រុក​មេ​សាង ក៏​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា តើ​ក្រុម​ជនខិលខូច​ទាំង​អស់នេះ នឹង​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ដែរ​ឬ​យ៉ាងណា ?

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ជនសង្ស័យ និង​គ្រឿងចក្រ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង​រួច​ហើយ ៕
«ពលរដ្ឋលើកគ្នាប្តឹងឱ្យជួយអន្តរាគមន៍ដូចប្តឹងខ្យល់ ព្រោះអ្នករំលោ.ភមានអំណា.ចធំ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ