ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ចេញ​​បដិសេធ​រឿង​ប្តី «នាយ​តាក់​ស៊ី» បាន​​វះកាត់​ដូរ​ក្រលៀន​​​ជោគ​ជ័យ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភរិយា​តារា​កំប្លែង​នាយ​តាក់ ស៊ី បាន​ចេញ​មុខ​បដិសេធ​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ស្វាមី​របស់​ខ្លួន​បាន​ធ្វើការ​វះកាត់​ដូរ​ក្រលៀន​បាន​ដោយ​ជោគជ័យ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹកនោមផ្អែម រហូត​ធ្វើ​ឱ្យ​ខូច​ក្រលៀន​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ ការ​ចេញ​មុខ​បដិសេធ​ពី​តារា​កំប្លែង​នាយ…

រាជធានីភ្នំពេញ ៖ ភរិយា​តារា​កំប្លែង​នាយ​តាក់ ស៊ី បាន​ចេញ​មុខ​បដិសេធ​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ស្វាមី​របស់​ខ្លួន​បាន​ធ្វើការ​វះកាត់​ដូរ​ក្រលៀន​បាន​ដោយ​ជោគជ័យ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹកនោមផ្អែម រហូត​ធ្វើ​ឱ្យ​ខូច​ក្រលៀន​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

ការ​ចេញ​មុខ​បដិសេធ​ពី​តារា​កំប្លែង​នាយ តាក់ ស៊ី នា​ពេល​នេះ​ បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេចឮថា តារា​កំប្លែង​រូប​នេះ ​បាន​ធ្វើការ​វះកាត់​ដូរ​ក្រលៀន​បាន​ដោយ​ជោគជ័យ ហើយ​ក្នុង​ពេល​ដែល​ព័ត៌មាន​នេះ​ចេញ​មក​ពី​ប្រភព​ភរិយា​របស់​លោក ។

យ៉ាងណា ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ​ភរិយា​នាយ តាក់ ស៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រ​ហូត​មក​ទល់​នា​ពេល​នេះ ​ស្វាមី​របស់​អ្នក​នាង​នៅ​មិន​ទាន់​បាន​ធ្វើការ​វះកាត់​ដូរ​ក្រលៀន​នៅឡើយ​ទេ ដោយ​អំឡុង​ពេល​នេះ​ ស្វាមី​របស់​នាង​នៅ​ថែរក្សា​សុខភាព​ឲ្យ​ល្អជា​មុន​សិន ។

យ៉ាងណា ​ភរិយា​របស់​នាយ តាក់ ស៊ី មិន​បាន​ធ្វើការ​ឆ្លើយ​តប​ណាមួយ​នៅ​ពេល​ដែល​មានការ​សាកសួរ​អំពី​ការ​លេចឮនូវ​ព័ត៌មាន​ពី​ការ​វះកាត់​ដូរ​ក្រលៀន​បាន​ជោគជ័យ​របស់​ស្វា​មីនោះ​ឡើយ ។

ជា​កាត់​សម្គាល់ តារា​កំប្លែង​នាយ តាក់ ស៊ី បាន​ជួប​ប្រទះ​នូវ​ជំងឺ​ទឹកនោមផ្អែម​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ជំងឺ​មួយ​នេះ​បាន​បណ្តាល​អោយ​លោក​ឈាន​ទៅ​ដល់​ការ​ខូច​ក្រលៀន ក្នុង​ពេល​ដែល​តារា​កំប្លែង​រូប​នេះ​ក៏​ត្រូវ​បាន​ក្រុម​គ្រូ​ពេ​ទ្យរក​ឃើញ​ជំងឺ​ទឹក​ដក់​ក្នុង​សួត​ផង​ដែរ ។

ក្នុង​វ័យ​៤៥​ឆ្នាំ និង​ការ​កើត​ជំងឺ​ខាងលើ​នេះ​ នាយ​តាក់ ស៊ី ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​មាន​ជម្រើស​ចុង​ក្រោយ​ពីរ គឺ​ទី​មួយ​ត្រូវ​លាង​ឈាម​ពេញ​មួយ​ជីវិត ដោយ​ធ្វើ​ឡើង​មួយ​អាទិត្យ​ចំនួន​៣​ដង និង​ជម្រើស​ទី​២ គឺ​ត្រូវ​តែ​ធ្វើការ​វះកាត់​ប្ដូរ​ក្រលៀន​ថ្មី ។

កាលពី​អំឡុង​ចុងឆ្នាំ​២០២៤ តារា​កំ​ប្លែក​នាយ តាក់ស៊ី ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ទឹកនោម​របស់​លោក​បាន​ធ្វើទុក្ខ​កាន់តែ​ខ្លាំង ខ​ណៈ​ពេល​ដែល​ស្ថានភាព​បែប​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​កន្លង​មក​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ភ្លាម​ៗ​ដូច​គ្នា នៅ​ពេល​ស្ថានភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ។

ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ តារា​កំប្លែង​រូប​នេះ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ បន្ទាប់​ពី​លោក​បាន​ជួប​ប្រទះ​ជំងឺ​ខ្វះ​ឈា​.​ម​ក្រហម​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​មាន​អាកា​រៈ​ងងឹតមុខ និង​សន្ល​.​ប់​ជា​ច្រើន​ដង ។ អ្វី​ដែល​រឹត​ធ្វើ​ឲ្យ​រូប​លោក និង​ក្រុម​គ្រួសារ​កាន់តែ​បារម្ភ​ទៀត​នោះ គឺ​លោក​ក៏​មាន​ពើបប្រទះ​ជំងឺ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ជំងឺ​ទាំង​២​មុខ​នេះ​តម្រូវ​ឲ្យ​លោក​ធ្វើការ​បញ្ចូល​ឈា​.​ម​ជា​ច្រើន​លើក ។

គិត​មក​ដល់​ពេល​នេះ តារា​កំប្លែង​នាយ តាក់ស៊ី បាន​ផ្ទុក​នូវ​ជំងឺ​ទឹកនោមផ្អែម​ជាង​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​កន្លង​មក​ដោយសារ​តែ​ជំងឺ​មួយ​នេះ​បាន​រួមរឹត និង​ធ្វើទុក្ខ​ដល់​រូប​លោក​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការ​សម្តែង​មួយ​រយៈ​សម្រាប់​យក​ពេល​ព្យាបាល​ជំងឺ​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ