ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទតាក្របីមានទ័ពកម្ពុជា២នាក់ និងថៃ២នាក់ ពេលបុណ្យទានម្ដងៗមានពលរដ្ឋរាប់រយនាក់ទៅកម្សាន្ត

3 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទ​តា​ក្របី​ត្រូវ​បាន​ភាគី​ខ្មែរ​-​ថៃ​ឯកភាព​គ្នា​ឈរជើង​ជា​ប្រចាំ​ដាក់​កម្លាំង​ការពារ​កម្ពុជា​២​នាក់ និង​ថៃ​២​នាក់ និង​បាន​បើកចំហ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​ជា​ហូរហែ ។ ប្រាសាទ​តា​ក្របី​ស្ថិត​ក្នុងភូមិ​ហនុមាន ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទ​តា​ក្របី​ត្រូវ​បាន​ភាគី​ខ្មែរ​-​ថៃ​ឯកភាព​គ្នា​ឈរជើង​ជា​ប្រចាំ​ដាក់​កម្លាំង​ការពារ​កម្ពុជា​២​នាក់ និង​ថៃ​២​នាក់ និង​បាន​បើកចំហ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​លេង​ជា​ហូរហែ ។ ប្រាសាទ​តា​ក្របី​ស្ថិត​ក្នុងភូមិ​ហនុមាន ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ ។
លោក​វរសេនីយ៍ទោ ហ៊ាន សុខ មេបញ្ជាការ​យោធា​វរ​សេនា​តូច​លេខ​៤៤៤​បាន​ប្រាប់​ថា នៅ​ប្រាសាទតា​ក្របី​នេះ ត្រូវ​បាន​កំណត់​ដាក់​កម្លាំងយោធា​ឈរជើង​ការពារ ខ្មែរ​២​នាក់ និង​ថៃ​២​នាក់ តែ​មិន​ប្រគល់​អាវុធ​ទេ ។

ដោយឡែក កម្លាំង​កម្ពុជា​ដែល​ដាក់​ការពារ​ប្រាសាទ​តា​ក្របី ត្រូវ​បាន​ផ្លាស់​ប្តូ​គ្នា​រយៈពេល​១២​ម៉ោង​ម្តង ហើយ​ទីបញ្ជាការ​ជួរ​មុខ​នៅ​ក្បែរផ្លូវ​ឡើង​ទៅ​ប្រាសាទ​តា​ក្របី ដើម្បី​ការពារ​ជា​ប្រចាំ ។ លោក​វរសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា ថ្វីបើ​ប្រាសាទ​នេះ ស្ថិត​លើ​ដងភ្នំ​ដងរែក ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​មក​លេង​ជា​ហូរហែ​រាល់ថ្ងៃ ហើយ​បើ​នៅ​ថ្ងៃ​បុណ្យ​ទាន​មានការ​មក​លេង​ច្រើន ក្នុង​១​ថ្ងៃ​មាន​ពី​១០០​ទៅ​២០០​នាក់ ។

ក្រោយ​បាន​កសាង​ផ្លូវ​បេតុង​រថយន្ត​ឡើង​ចុះ​បាន​ដោយ​ងាយស្រួល រហូត​ដល់ទី​បញ្ជាការ​ជួរ​មុខ ជាប់​ផ្លូវ​ឡើង​ប្រាសាទ​មាន​ជណ្តើរ​បេតុង និង​ភ្នាក់ងារ​ដៃ​ដែក​កាន់​ឡើង​ចុះ​ដោយ​សុវត្ថិភាព ហើយ​មាន​កម្លាំង​ជួរ​មុខ​បាន​ជួប និង​ការពារ​ក្នុង​ការ​ឡើង​ចុះ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ហ៊ាន សុខ បាន​កោតសរសើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​មក​លេង​កម្សាន្ត​នៅ​ប្រាសាទ​តា​ក្របី ភាគច្រើន​មានទឹក​ចិត្តបាន​យក​ជា​អំណោយ​មក​ជូន​ដល់​កងកម្លាំង​ជួរ​មុខ និង​ជា​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណៈភាព​ទឹកដី និង​ការពារ​មរតក​ជាតិ​ឱ្យ​បាន​គង់វង្ស និង​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ