រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីស្រវឹង ត្រូវនារីម្នាក់ចោទប្រកាន់ថា បានបៀតបៀនកេរ្តិ៍ខ្មាស(ច្របាច់សុដន់) ហើយនារីរូបនោះបានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅសួរនាំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្លូវលេខ១៥០កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីនារីជាជនរងគ្រោះបាននិយាយប្រាប់ថា នាងមានគ្នា៣នាក់បានមកលេងអ៊ំដែលស្គាល់នៅជិតកន្លែងកើតហេតុ ចំណែកបុរសដែលនាងចោទប្រកាន់នោះផឹកស៊ីនៅជិតគ្នាដែរ ខណៈពេលនារីរងគ្រោះនិយាយជាមួយមិត្តភ័ក្តិបីនាក់ ក៏ស្រាប់តែបុរសរូបនោះស្រវឹងស្រាផងនោះបានមកចាប់ច្របាច់សុដន់នាងតែម្ដង ។
ប្រភពដដែលបាននិយាយបន្តទៀតថា បុរសដែលបៀតបៀនកេរ្តិ៍ខ្មាស(ច្របាច់សុដន់)នាងខាងលើ គ្រាន់តែដឹងថាជាអ្នកយាមនៅការាស់រថយន្តជិតកន្លែងកើតហេតុ និងឃើញមានរក្សាទុកនៅដាវនៅកន្លែងការាស់រថយន្តដែលបុរសខាងយាមនៅកន្លែងកើតហេតុ ។
តាមប្រភពពីបុរសដែលត្រូវនារីខាងលើចោទប្រកាន់បាននិយាយប្រាប់ថា គាត់បានប៉ះសុដន់មែន តែមិនបានច្របាច់សុដន់នាងទេ តែនារីរងគ្រោះនិងមិត្តភ័ក្ដិបាននិយាយប្រាប់ថា មិនមែនគ្រាន់តែប៉ះទេ គឺច្របាច់សុដន់នាងតែម្តង ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍បានឃាត់បុរសខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗអោយសមត្ថកិច្ចរកយុត្តិធម៌ជូនគាត់ជាជនរងគ្រោះនិងបានសំរបសំរួលបញ្ចប់ភ្លាមៗប៉ុស្ដិ៍នគរបាល ដោយធ្វើកិច្ចសន្យាណែនាំនឹងអោយត្រឡប់ទៅវិញ៕











ចែករំលែកព័តមាននេះ