ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោត​កើត​ថ្មី​ទី​៤ ប្រទះ​ឃើញ​នៅ​ចន្លោះ​អន្លង់​កាំ​ពី និង​ជ្រោយ​បន្ទាយ ខេត្តក្រចេះ

3 ម៉ោង មុន

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី មួយ​ក្បាល មាន​អាយុប្រមាណ​២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF វេលា​ម៉ោង​១០​និង​៣០​នាទី​រសៀល…

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី មួយ​ក្បាល មាន​អាយុប្រមាណ​២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF វេលា​ម៉ោង​១០​និង​៣០​នាទី​រសៀល នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចន្លោះ​អន្លង់​កាំ​ពី​-​ជ្រោយ​បន្ទាយ ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។

កូន​ផ្សោត​នេះ ស្ថិត​នៅ​ក្នុង​ក្រុម​សត្វ​ផ្សោត​ពេញវ័យ ចំនួន​៧​ក្បាល ផ្សេង​ទៀត​។ គួរ​បញ្ជាក់​ថា នេះ​គឺជា​កូន​ផ្សោ​តទី​៤​ហើយ ដែល​បាន​កើត​នៅ​ដើមឆ្នាំ​២០២៥​នេះ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ ។ ទន្ទឹម​នេះ ប្រ​សិន​បងប្អូន​ប្រជា​នេសាទ បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត ពិសេស​កូន​ផ្សោត សូម​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជលផល ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ