ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម ៤២​នាក់​ទៀត ទៅ​ប្រទេស​កំណើត​វិញ

4 ម៉ោង មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន​៤២​នាក់ (​ស្រី​០៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន​៤២​នាក់ (​ស្រី​០៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រទេស​វៀតណាម​វិំ​ញ ដោយ​ជនជាតិ​វៀតណាម​ទាំងនេះ ប្រព្រឹត​បទល្មើស គឺ​លួច​ឆ្លង​ដែន​មក​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

បើ​តាម​មន្ត្រី​នគ​បាល​ច្រក​ទ្វា​ព្រំដែន អន្តរជាតិ​បា​វិត បាន​ឲ្យ​ដឹង​ថា ការ​បណ្តេញចេញ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៤២​នាក់ (​ស្រី​០៦​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត និង​ព្រៃ​វ​ល្លិ៍ ខេត្តស្វាយរៀង ។
មន្ត្រី​នគ​បាល​ច្រក​ទ្វា​ព្រំដែន បាន​បន្ត​ថា ជនជាតិ​វៀតណាម ទាំង​៤២​នាក់​ខាងលើ​នេះ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន បំពាន​ប្រកាស ស្តី​ពី​ការ​បណ្តេញ​ជនបរទេស​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុវត្ត​ទោស​ចប់ (​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រទេស​វៀតណាម​វិញ គិត​ចាប់ពី​ថ្ងៃ​ទី​១០ មក​រា ២០២៥ រហូត​មក​ដល់​ថ្ងៃ​ទី​១១ កុម្ភៈ ២០២៥ សរុប​ចំនួន​៣៣០​នាក់ (​ស្រី​៩២​នាក់​) បណ្តេញចេញ​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត និង​ព្រៃ​វ​ល្ល៍ មូលហេតុ​ជនជាតិ​វៀតណាម​ទាំងនោះ លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រព្រឹត្ត​បទល្មើស (​បទ​លួច បទ​ប្រើ​ប្រើស ជួញដូរ​គ្រឿងញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត្ត​និង​ចរាចរណ៍​អាវុធ​ដោយ​ខុសច្បាប់​។​ល​។ ) ហើយ​មក​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ​២០២៥​នេះ បាន​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន​៣៧២​នាក់ (​ស្រី​៩៨​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ