ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖​ ការ​សិក្សា​មិន​ត្រូវជា​ឧបសគ្គ​រាំង​ខ្ទប់ ​ដោយសារ​បញ្ហា​ខ្វះ​អាគារ​នោះ​ទេ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា បញ្ហា​លើ​ហេដ្ឋារចនាសម្ព័ន្ធ អាគារ​សិក្សា ក្នុង​វិស័យ​អប់រំ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា បញ្ហា​លើ​ហេដ្ឋារចនាសម្ព័ន្ធ អាគារ​សិក្សា ក្នុង​វិស័យ​អប់រំ មិន​ត្រូវ​ឱ្យ​ក្លាយជា​ឧ​ប​ស័គ្គ​រាំង​ខ្ទប់ ដល់​ការ​សិក្សា​នោះ​ឡើយ ដែល​ទាមទារ​ឱ្យ​ចេះ​ឆ្នៃ​ប្រឌិត តាម​លទ្ធភាព​កំពុង​មាន ហើយ​បន្ត​ចូលរួម ​ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ ។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​ទិស​ដៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥​ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​កត់​សម្គាល់ថា មនុស្ស​បន្ត​កើនឡើង ពោលគឺ​សិស្សានុសិស្ស មាន​ច្រើន​ជាង​អាគារ​សិក្សា ទាំង​អាគារ​ចាស់​ៗ និង​អាគារ​ ដែល​កំពុង​សាងសង់​ថ្មី​ជា​បន្តបន្ទាប់ ខណៈ​អាគារ​ចាស​ៗ ក៏​ត្រូវការ​ជួសជុល ឬ​កែសម្រួល​បន្ថែម ដូច្នេះ​ទាមទារ​ឱ្យ​ចេះ​ប្រើប្រាស់​យន្តការ​ឆ្នៃ​ប្រឌិត តាម​រយៈ​យន្តការ​ស្វែង​ដំណោះស្រាយ​ទៅ​តាម​ថវិកា ដែល​មាន​កម្រិត​ជា​បណ្តើរ​ៗ កុំ​ចាំ​ទាល់តែ​មាន​ថវិកា​ពេញលេញ ។

សម្តេច​បវរ​ធិ​បតី ​បាន​គូសបញ្ជាក់​ថា ​៖ “​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បាន​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធ​មួយ បើសិនជា​ការ​ឆ្នៃ​ប្រឌិត តួរ​អង្គ​គ្រូ តួរ​អង្គ​នាយក តួរ​អង្គ​ឪពុក​ម្តាយ​សិស្ស ទោះបីជា​អត់​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ឆ្នៃ​បាន​ដែរ ជំនាន់​ចេញពី​អា​ពត រៀន​ក្រោម​ដើម​អម្ពិល រៀន​ក្រោម​វត្ត រៀន​ក្រោម​អី ឆ្នៃ​បាន ការ​សិក្សា មិន​ត្រូវ​ចាំបាច់​ជា​ឧ​ប​សគ្គ ត្រូវ​បាន​ខ្ទប់​ដោយសារ​ខ្វះ​អាគារ​នោះ​ទេ បើ​ចឹ​ង​យើង​អត់​អាគារ ទាល់តែ​ធ្វើ​អាគារ​ហើយ សិស្ស​អត់​ទេ យើង​ឆ្នៃ​បណ្តើរ​ៗ ហើយ​នេះ​ហើយ​ការ​រួម​គ្នា​ធ្វើ​” ។

ទោះជា​យ៉ាងនេះ​ក្តី សម្តេច​បវរ​ធិ​បតី ក៏​យល់​ឃើញ​ដែរ​ថា បើ​មាន​អគារសិក្សា​ល្អ​ៗ នឹង​ជួយ​ជំរុញ​កាន់តែ​ប្រសើរ​ជាង​នេះ តែ​បើសិនជា​មិន​ទាន់​មាន ក៏​មិន​ត្រួ​វ​ឱ្យ​អាក់ខាន ក្នុង​ការ​សិក្សា​របស់​សិស្សានុសិស្ស​នោះ​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​បវរ​ធិ​បតី ក៏​បាន​អំពាវនាវ និង​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន ក៏​ដូច​ជា​ដៃគូ​នានា ដែល​បាន​ជួយ​គាំទ្រ ដល់​វិស័យ​អប់រំ​របស់​កម្ពុជា តាម​រយៈ​ការ​ឧបត្ថម្ភ​ទាំង​ថវិកា សម្ភារៈ និង​បរិក្ខា​ជាដើម​នា​ពេល​កន្លង​មក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ