រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូកង់បីមានលុយដុល្លារក្រដាស៥០ដុល្លារអោយអ្នកកង់បីដឹកដើរដូរគ្រប់កន្លែង គេមិនទទួលសង្ស័យក្លែងក្លាយ ស្រាប់តែបង្កជាជម្លោះវាយគ្នាទៅវិញទៅមក បណ្តាលអោយរងរបួស នៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសជាអ្នករត់កង់បីបានអោយដឹងថា មុនពេលកើតហេតុបុរសខាងលើបានជិះរថយន្តតាក់ស៊ីពីបាវិតមកភ្នំពេញ ក្នុងតម្លៃ៨ម៉ឺនរៀលលុះជិះមកដល់ម្តុំស្ពានអាកាសក្បាលថ្នល់បុរសរូបនោះបានអោយក្រដាស៥០ដុល្លារចាស់មួយ ទៅខាងតាក់ស៊ី តែតាក់ស៊ីអត់យក រូបគាត់ជាអ្នករត់កង់បីបានចេញលុយជំនួសអោយទៅតាក់ស៊ីចំនួន៨ម៉ឺនរៀលសិនទៅ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកបុរសរូបនោះ បានអោយគាត់ឌុបមករកផ្ទះសំណាក់មួយកន្លែងម្តុំកើតហេតុ គោលបំណងជិះរថយន្ដបន្តទៅខាងស្វាយស៊ីសុផុន លុះជិះមកដល់ចំណុចកើតហេតុ បុរសរូបនោះបានអោយលុយក្រដាស៥០ដុល្លារទៅបុរសអ្នករត់កង់បី តែលុយនោះរៀងចាស់ពេក ហើយបុរសជាអ្នករត់កង់បីដឹកដើរដូរគេគ្រប់កន្លែង តែគេមិនទទួលដូរចឹងហើយបុរសជាអ្នកជិះរូបនោះបានចុះពីលើកង់បីបម្រុងគេចចេញទើបគាត់ចាប់កអាវជាប់កើតជាហិ.ង្សាវាយគ្នាទៅមកបណ្តាលអោយរងរបួសតិចតួចតែម្តងទៅ ។

ដោយឡែក បុរសជាអ្នកជិះកង់បីវិញបានអោយដឹងថា រូបគាត់បានជិះកង់បីពីក្បាលថ្នល់មកទីតាំងខាងលើ ហើយគោលបំណងជិះរថយន្តបន្តទៅស្វាយស៊ីសុផុន លុះមកដល់អោយលុយ បែរជាចោទថា គាត់ចាយលុយក្លែងក្លាយ គ្រាន់តែលុយគាត់រៀងចាស់បន្តិចប៉ុណ្ណោះចឹងហើយកើតចេញជាហិង្សាបន្តិចបន្តួចតែម្តងទៅ ។

ក្រោយពេលកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ សួរនាំពីដំណើររឿង រួចហើយភាគីទាំងសងខាង ក៏បានយល់ថា ជារឿងភាន់ច្រឡំគ្នា ក៏សម្រេចបញ្ចប់រឿងបំបែកផ្លូវគ្នារៀងៗខ្លួន ៕


ចែករំលែកព័តមាននេះ