កាត់ទោសជនជាតិវៀតណាម២នាក់ ករណីរក្សាទុក ដឹកជញ្ជូននិងជួ.ញដូរសារធាតុញៀ.នជិត ៧០០គីឡូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិវៀត ណាម២ នាក់ពាក់ពន្ធករណី…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិវៀត ណាម២ នាក់ពាក់ពន្ធករណី…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកយកសំណុំរឿងជនជាតិវៀត ណាម២ នាក់ពាក់ពន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោ យខុសច្បាប់នូវសារធាតុញៀនប្រមាណជិត ៧០០គីឡូក្រាម មកបើកសវនាការ ដើម្បីផ្តន្ទាទោសលើជនជាប់ចោទក្នុងឧក្រិដ្ឋ ។
សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោក តុប ឈុនសុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យ ការ និងមានជនជាប់ចោទ២ នាក់នៅមុខរង្វង់ក្រចកសេះ អមដោយមេធាវីការពារក្តី ក្នុងការសាកសួរដេញដោលផងដែរ ។
ជនជាប់ចោទទាំង២ នាក់ម្នាក់ឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ៤៥ ឆ្នាំ និងម្នាក់ឈ្មោះ DUONG TIEN ភេទប្រុស អាយុ ១៧ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ”រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ សម្អាតប្រាក់ ។
ក្រោយបញ្ចប់សវនាការសាកសួរដេញដោល អស់រយៈពេលជា ច្រើនម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ចោទទៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥ ខាងមុខ ។
សូមរម្លឹកថា ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង៤០នាទីល្ងាច កម្លាំងសមត្តកិច្ចនគរបាលជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២គោលដៅ ក្នុងនោះគោលដៅទី១.នៅចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២.នៅចំណុចខុនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជាលទ្ធផលចាប់ខ្លួនជនសង្ស័យ២ នាក់ គឺឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ៤៥ ឆ្នាំ និងម្នាក់ឈ្មោះ DUONG TIEN ភេទប្រុស អាយុ១៧ ឆ្នាំ ជាជនជាតិវៀត ណាម ។ សមត្តកិច្ចបានចាប់យកវត្ថុតាងរួមាន ៖
-សារធារញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់៥៩៤ គីឡូ៨១២ ក្រាម (ជិត៦០០ គីឡូក្រាម) ។
-សារធាតុញៀនប្រភេទ អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ គីឡូ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម) ។
-សារធាតុញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៧ គីឡូ ៩៩០.០៤ ក្រាម (ជិត៨ គីឡូក្រាម)
និងកញ្ជា ក្រៀម (MARIJUANA) ទម្ងន់ ១៧ គីឡូក្រាម រួមជា មួយសារធាតុមិនច្បាស់ទម្ងន់ ៨៧៦ ក្រាមថែមទៀតផង ៕
ចែករំលែកព័តមាននេះ