រាជធានីភ្នំពេញ ៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានសម្រេចចេញ ដីកាឃុំខ្លួនបុរសជាប្តី ទុកស្ត្រីជាប្រពន្ធឲ្យនៅក្រៅឃុំ ដាក់ឲ្យស្ថិតក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីរកប្រាក់ដោះបំណុលទៅដើមបណ្តឹង ករណីអតីតៈថៅកែលក់គ្រឿងសង្ហារឹម និងជាអ្នកល ក់ផលិតផលតាមអនឡាញ ពាក់ពន្ធសំណុំរឿង”មិនបំពេញកាត ព្វ កិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ចាយសែកស្អុយប្រមាណជិត២០ ម៉ឺនដុល្លារអាមេរិក ។ គួររំលឹកថា ថៅកែលក់គ្រឿងសង្ហារឹម២នាក់ប្តីប្រពន្ធ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធចាយសែកស្អុ.យជិត២០ម៉ឺនដុល្លារ
សូមជម្រាបថា ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេ ស សហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន អតីតៈថៅកែលក់គ្រឿងសង្ហារឹម ២នាក់ប្តីប្រព ន្ទ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ពន្ធករណីចេញមូលប្បទានប័តគ្មានសាច់ប្រាក់ ។
ជនសង្ស័យម្នាក់ឈ្មោះ ថាន់ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ (ប្តី) និងម្នាក់ឈ្មោះ ឌី ចាន់ណា ភេទស្រី អាយុ ៤២ឆ្នាំ មានអាសយ ដ្ឋានភូមិសាលាកន្សែង ផ្លូវកូនម៉ែ សង្កាត់គោកចក ក្រុង.ខេត្តសៀ មរាប ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧប ករណ៍អាចជួញដូរបាន (ដោយចេញមូលប្បទានប័ត្រគ្មានសាច់ ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
តាមប្រភពព័ត៌មានឲ្យដឹងថា អតីតៈថៅកែលក់គ្រឿងសង្ហារឹម និងជាអ្នកលក់ផលិតផលតាមអនឡាញ ២ នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធសហការចាប់ ខ្លួននៅខេត្តសៀមរាប និងបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបកម្លាំងសមត្តកិច្ចជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស រៀបចំសំណុំរឿងបញ្ជូជនសង្ស័យទាំង២ នាក់ប្តីប្រពន្ធទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាមនីតិវិធី ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ជនសង្ស័យ២ នាក់ប្តីប្រពន្ធ បានចេញមូលប្បទា នប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ប្រមាណ១៨ ម៉ឺន៥ ពាន់ ដុល្លារអាមេរិក ឲ្យទៅដើម្បីបណ្តឹង ដែលសែកមួយសន្លឹកនោះ ខណៈម្ចាស់បំណុលយកទៅបើកពីធនាគារ បែជាសែកស្អុយពុំមានសាច់ប្រាក់ទេ ។ បន្ទាប់មកភាគីដើមបណ្តឹងបានព្យាយាមជួបភាគីចុងចោទ ដើម្បីទាមទារបំណុល និងរកដំណោះស្រាយក្រៅប្រពន្ធតុលាការជាញឹកញប់ដែរ ប៉ុន្តែចុងក្រោយជនសង្ស័យ២ នាក់ប្តីប្រពន្ធចេះតែគេចវេសពីបំណុល ទើបជនរងគ្រោះសម្រេចចិត្តប្តឹងតុលាការឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ