ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្មេង​ទំនើង​៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​កាន់កា.ប់​អាវុធ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​គ្រឿងញៀ.ន

10 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​បញ្ជូន​ក្មេង​ទំនើង​០៩​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត…

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​បញ្ជូន​ក្មេង​ទំនើង​០៩​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចុះ​ល្បាត​រក្សា​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត លុះដល់​ចំណុច​អគារ​ថ្មី ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​ខ្ទម​ទីតាំង​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ ទីតាំង​រក​ឃើញ​មាន​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៧​កូន​ថង់​តូច និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ រួម​មាន ៖

១. ឈ្មោះ សាន់ សួរ (​ញ៉ា​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ
២. ឈ្មោះ ទន់ ឆាត (​ស្នា​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
៣. ឈ្មោះ សឿង ឃុន​ណា​រ៉ាត់ (​ឃុន​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
៤. ឈ្មោះ ស៊ុ​យ គី​ម (​អា​ពៀ​វ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៥. ឈ្មោះ ឈិ​ន ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
៦. ឈ្មោះ សុខ រី (​រ៉ី​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៧. ឈ្មោះ មុត ដេ​វីត ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៨. ឈ្មោះ​សុខ គា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ
៩. ឈ្មោះ វុត ថាវរៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។
ព្រមទាំង​ប្រមូល នូវ​វត្ថុ​តាង​កាំបិត​ជា​ច្រើន​ដើម ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ និង​បាន​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​ជនសង្ស័យ​ខាងលើ ជា​លទ្ធផល​វិជ្ជមាន ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រង​ញៀន​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ