ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​ស្រី​១៧​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើតេស្ត​ទឹកនោម សង្ស័យ​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀ.ន

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ចំនួន​១១​នាក់ និង​ស្រី​ចំនួន​០៦​នាក់ ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ២​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើតេស្ត​ទឹកនោម…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ចំនួន​១១​នាក់ និង​ស្រី​ចំនួន​០៦​នាក់ ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ២​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើតេស្ត​ទឹកនោម ក្រោយ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​។ ខណៈនោះ កម្លាំង​នគរបាល​ខាងលើ ក៏​បាន​ដកហូត​បាន​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ចំនួន​៣​គ្រឿង ម៉ាក​ហុងដា​ស្កូ​ប​ពី ចំនួន​២​គ្រឿង ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​ទៀត​ផង​ដែរ ។

ការ​ឃាត់ខ្លួន​នេះ នៅ​ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ខាងលើ ចុះ​ធ្វើ​រដ្ឋបាល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ២​កន្លែង​នោះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​នៅ​គោលនយោបាយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព និង​ទប់ស្កាត់​បទល្មើស​នានា​ជា​ពិសេស​បទល្មើស​គ្រឿងញៀន​នោះ និង​ក្មេង​ទំនើង​នោះ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តាម​ផ្ទះ​ជួល​ដែល​មានការ​សង្ស័យ ។ ជាក់ស្ដែង បាន​ចុះ​ធ្វើ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​២​កន្លែង​ខាងលើ ហើយ​បាន​ប្រទះ​ឃើញ​មនុស្ស​១​ក្រុម​នោះ គួរ​ឲ្យ​មានការ​សង្ស័យ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន និង​បាន​រក​ឃើញ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ការ​ឃាត់ខ្លួន​កម្លាំង​នគរបាល​បាន​នាំ​យក​ទាំង​ជនសង្ស័យ រួម​និង​វត្ថុ​តាង​ទៅ​កាន់​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ប៉ុន្មាន​នាក់ និង​គ្មាន​ប៉ុន្មាន​នាក់ នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ