រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឡូតូ យីហោ៩៩៩៩ ឃាត់ខ្លួនមនុស្សម្នាក់ ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទរមួយឈុត ។
ប្រតិបត្តិការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងស៉ីសងប្រភេទឡូតូ យីហោ ៩៩៩៩ នៅចំណុចផ្ទះលេខ៩B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
អាជ្ញាធរ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងនេះ ដោយមានពលរដ្ឋរាយការណ៍ថា មានមនុស្សចេញចូលលេងល្បែងស៉ីសង។ ដូច្នេះកម្លាំងអាជ្ញាធរ បានដាក់កម្លាំងស្រាវជ្រាវ និងចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្សម្នាក់ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុតសម្រាប់បើកឡូតូ ។
ក្រោយប្រតិបត្តិការ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បិទទ្វាទីតាំងជាបណ្ដោះអាសន្ន ដកហូតវត្ថុតាងយកទៅរក្សាទុកនៅសាលាខណ្ឌ ចំណែកអ្នកគ្រប់គ្រងទីតាំង ត្រូវប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ បន្តចាត់តាមនីតិវិធី ៕




ចែករំលែកព័តមាននេះ