ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រាប់ឲ្យលោក សម រង្ស៊ី បញ្ឈប់ជាបន្ទាន់ការបញ្ចេញព័ត៌មានមិនពិត
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានស្នើឲ្យលោក សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានស្នើឲ្យលោក សម រង្ស៊ី…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានស្នើឲ្យលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះបន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញនូវព័ត៌មានមិនពិតជាថ្មីម្តងទៀតពាក់ព័ន្ធករណីឃា.តកម្មលើលោក លឹម គឹមយ៉ា អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ និងករណីឃា.តកម្មលើលោក ហុក ឡង់ឌី ដែលជាឪពុកបង្កើតរបស់លោក ឌី វិជ្ជា ក្រោយពីទូតបារាំង បានជួបលោក ឌី វិជ្ជា ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក តបទៅលោក សម រង្ស៊ីថា “ជូនលោក សម រង្ស៊ី សូមបញ្ឈប់ជាបន្ទាន់ នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ដោយបំភ្លៃក្នុងចេតនា កខ្វក់ អាក្រក់ ដើម្បីបំភាន់សាធារណជន និងទម្លាក់កំហុសជារឿយៗ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងខ្ញុំ” ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា កម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយស្រេចតែការនឹកឃើញនោះទេ ដូច្នេះសូមលោក សម រង្ស៊ី ល្មមៗបានហើយ កុំចេះតែបញ្ចេញអ្វីតាមការនឹកឃើញរបស់ខ្លួន ។
សូមបញ្ជាក់ថា តាមសំណេររបស់លោក សម រង្ស៊ី ក្នុងហ្វេសប៊ុក បានឲ្យដឹងថា “អគ្គរាជទូតបារាំងបានសួរទៅលោក ឌី វិជ្ជា ថាម៉េចហើយចាប់ ពេជ្រ គឹមស្រ៊ុន និង លី រតនៈរស្មី បានហើយ ឬនៅ ? ឌី វិជ្ជា លោកគួរតែសហការជាមួយបារាំង ដើម្បីវែកបង្ហាញមុខរកឃា.តករពិតប្រាកដ៏ នៅពីក្រោយឃា.តកម្មលោក លឹម គឹមយ៉ា” ។ ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ក៏បានភ្ជាប់ករណីស្លា.ប់របស់លោក ហុក ឡង់ឌី ផងដែរ។
បើតាមហ្វេសប៊ុករបស់ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃ២៤ កុម្ភៈ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជួបជាមួយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដើម្បីពិភាក្សាគ្នា អំពីវិធានការធ្វើឡើងដោយអាជ្ញាធរកម្ពុជា ក្នុងក្របខ័ណ្ឌ នៃការស៊ើបអង្កេតរបស់ប្រទេសថៃ ជុំវិញឃាតកម្មលើពលរដ្ឋបារាំង លោក លឹម គឹមយ៉ា ។
ប្រទេសបារាំង កំពុងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ ៕
ចែករំលែកព័តមាននេះ