ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ស្ត្រី​ម្នាក់​ ​បត់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​អូស​ជា​ច្រើន​ម៉ែត្រ​ រងរបួសធ្ងន់ទាំង​២​នាក់

15 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​គ្រឿង​ឌុ​ប​ស្ត្រី​ម្នាក់​ទៀត​ពីក្រោយ ហើយ​បាន​បត់​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​ទ្រុង​ ១​គ្រឿង ​បើកបរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន ​ទៅ​ដល់​បុក​ពេញទំហឹង និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់…

រាជធានីភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​គ្រឿង​ឌុ​ប​ស្ត្រី​ម្នាក់​ទៀត​ពីក្រោយ ហើយ​បាន​បត់​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​ទ្រុង​ ១​គ្រឿង ​បើកបរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន ​ទៅ​ដល់​បុក​ពេញទំហឹង និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ និង​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​ម៉ូតូ​ជាប់​នៅ​ខាងក្រោម​រថយន្ត​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ​ គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1L-5136 ឌុ​ប​ស្ត្រី​ម្នាក់​ទៀត​ពីក្រោយ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ៥០​ម៉ែត្រ ​ក្នុង​ទិស​ដី​ពី​ជើង​ទៅ​ត្បូង។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​ទ្រុង​ដឹក​ទំនិញ ​១​គ្រឿង ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​លឿង ​ពាក់​ស្លាក​លេខភ្នំពេញ 3C-1031 បើក​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង ​បញ្ច្រាសទិស​គ្នា ទៅ​ដល់​បុក​ពេញទំហឹង និង​អូស​ច្រើ​ម៉ែត្រ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ខាងលើ ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ជាប់​នៅ​ក្រោម​រថយន្ត ។

ក្រោយ​ពេល​កើ​ត​ហេតុ ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ ដឹក​ជន​រង​គ្រោះ​២​នាក់​នោះ​ យក​ទៅ​សង្គ្រោះ​បន្ទាន់ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​សហការ​ជាមួយ​នគរបាល​ចរាចរ​ខណ្ឌដង្កោ​ បាន​ចុះ​ទៅ​ធ្វើការ​វែង​វាស់វែង និង​នាំ​យក​រថយន្ត​ ព្រមទាំង​ម៉ូតូ​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ រង់ចាំ​ដោះ​ស្រា​យគ្នា​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ