លោកបណ្ឌិត សុខ ទូច ថាគេកំពុងបំផ្លាញ«លៀស»ក្នុងបឹងទន្លេសាបរបស់កម្ពុជា ដឹកយកទៅប្រទេសជិតខាង
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញទិដ្ឋភាពចំនួន…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញទិដ្ឋភាពចំនួន…
រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញទិដ្ឋភាពចំនួន ៦ ដែលគេកំពុងតែបំផ្លាញ លៀស និងខ្ចៅ នៅក្នុងបឹងទន្លេសាបរបស់កម្ពុជា ដោយការនេសាទលៀស ដឹកតាមឡានយកទៅប្រទេសជិតខាង ។
បើតាមគណនីហ្វេសប៊ុករបស់លោកបណ្ឌិត សុខ ទូច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសំណេរយ៉ាងដូច្នេះថា៖ គេថា រាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀស នៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ ៖
១. គេនេសាទ យកទៅសម្រាប់ធ្វើជាចំណីសត្វ។
២. គេមិនមែនរាវទេ គេយកម៉ាស៊ីន និងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើចំណីសត្វដទៃទៀត។
៣. ធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស។
៤. នៅពេល ដែលយើងដាច់ពូជ អ្នកជិតខាង នឹងដឹកលៀសមកឱ្យយើងហូប។
៥. លៀស និងខ្ចៅនេះ ជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ធ្វើឱ្យមានតុល្យភាពអេកូឡូស៊ី។
៦. ការនេសាទបែបបំផ្លាញបែបនេះ តើវាអាចបន្តពូជ ហើយឆ្លើយតបមកវិញ តាមតម្រូវការដែរ ឬទេ ?
លោកបណ្ឌិត សុខ ទូច អះអាងថា ចំណុចទាំងអស់នេះហើយ ក្រោយការសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់ធាតុចូល ទៅដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាប។ ដូច្នេះ ការអូសលៀស គឺធ្វើឡើងដោយបែបនេះ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារទេ។ ខ្ញុំថែមទាំងបានបោះលេខឡាន ដែលដឹកទៅប្រទេសជិតខាង ថែមទៀតផង ។
លោកបណ្ឌិត សុខ ទូច ក៏បានលើកឡើងដែរថា បើគ្រាន់តែនេសាទយកមកធ្វើជាចំណីអាហាររបស់មនុស្ស មិនខ្វះលៀសហូបនោះទេ តែបើធ្វើបែបនេះ គឺនឹងរលាយហើយ ដូចអ្វី ដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែក ដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ ៕
ចែករំលែកព័តមាននេះ