ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដកហូត​គ្រឿងញៀ.ន​១១​កញ្ចប់តូច

18 ម៉ោង មុន

ខេត្តកណ្ដាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១១​កញ្ចប់តូច រួច​បាន​នាំ​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។ ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១…

ខេត្តកណ្ដាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ​បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១១​កញ្ចប់តូច រួច​បាន​នាំ​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ ស៊ឹង លី ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​សារធាតុ​ញៀន នៅ​ក្នុង​ខ្លួន ។ កងរាជអាវុធហត្ថ​ដកហូត​បាន​ក្រាម​សរ​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន​១១​កញ្ចប់ ហើយ​ជនសង្ស័យ​រូប​នេះ​បាន​វិវឌ្ឍន៍​ខ្លួន​ពី​អ្នក​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​៥​ឆ្នាំ មក​ជា​អ្នក​ជួញដូរ​ផង​និង​ប្រើប្រាស់​ផង​វិញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ច្លួ​ន​ជនសង្ស័យ​ម្នាក់​នោះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល បាន​ទ​ទួ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​នៅ​ចំណុច​ខាងលើ​មានការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ភ្លាម​ៗ​នោះ​លោក វរសេនីយ៍ត្រី ស៊ូ វ៉ា​ន់​ធឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ចំណុច​ខាងលើ ។ ខណៈ​ពេល​ទៅ​ដល់​បានឃើញ​ជនសង្ស័យ​កំពុង​ឈរ​លើ​ផ្លូវលំ ហើយ​កម្លាំង​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេរ​បាន​រក​ឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​មាន​ចំនួន​១១​កញ្ចប់​នៅ​ក្នុង​កូន​កាបូប​ខ្មៅ​ដាក់​ក្នុង​ហោប៉ៅ​ខោ​ផ្នែក​ខាងឆ្វេង រួច​ក៏​បាន​ធ្វើការ​ដកហូត និង​នាំ​ទៅ​សាកសួរ​នៅ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល ដើម្បី​សួរនាំ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ស៊ឹ​ង លី បាន​ឆ្លើយ​សារភាព​ប្រាប់​កងរាជអាវុធហត្ថ​ថា​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១១​កញ្ចប់​ខាងលើ​នោះ​គឺជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដែល​បាន​ទិញ​មក​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ពី​ជន​ខាងលើ​បាន​ចំនួន​០៣​លើក​រួច​មក​ហើយ ដែល​នៅ​ក្នុង​០១​លើក​តម្លៃ​១០​ម៉ឺន​រៀល រួច​យក​មក​រំលែក​លក់​បន្ត​ក្នុង​មួយ​កញ្ចប់​ថ្លៃ​០២​ម៉ឺន​រៀល​និង លក់​បាន​រយៈពេល​២​ខែ​មក​ហើយ មិនតែប៉ុណ្ណោះ​ខ្លួន​ចេះ​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​៥​ឆ្នាំ​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ