កុដិឈើ១ខ្នងក្នុងវត្តទេពប្រណម្យ ត្រូវភ្លើងឆេះអស់ទាំងស្រុង
- សៀមរាប
ខេត្តសៀមរាប ៖ បើតាម ប្រភពពីសមត្ថ កិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ករណីភ្លើងឆេះកុដិ(កុដិឈើ)…
ខេត្តសៀមរាប ៖ បើតាម ប្រភពពីសមត្ថ កិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ករណីភ្លើងឆេះកុដិ(កុដិឈើ)…
ខេត្តសៀមរាប ៖ បើតាម ប្រភពពីសមត្ថ កិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ករណីភ្លើងឆេះកុដិ(កុដិឈើ) ចំនួន១ខ្នង បង្កការភ្ញាក់ផ្អើលពេញ ក្នុងវត្ត និង ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចអន្តរាគមន៍ពន្លត់ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៤និង៤០នាទីទៀបភ្លឺ និងរលត់ទៅវិញនៅវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃដដែល ស្ថិតនៅវត្តទេពប្រណម្យ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីភ្លើងឆេះកុដិឈើ១ខ្នងខាងលើនោះ បណ្តាលឱ្យរងការខូចខាតរួមមាន កុដិឈើទំហំ៧,៥ម៉ែត្រគុណនឹង៩ម៉ែត្រ និងសំយ៉ាប៣ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង) រោងផ្លាស់ខោអាវ ទំហំ៣ម៉ែត្រគុណ៦ម៉ែត្រ។
សមត្ថកិច្ចបន្ថែមទៀតថា ក្រោយមានករណីភ្លើងឆេះកុដិខាងលើនោះ ត្រូវបានលោកស្នងការបញ្ជា ឱ្យលោកស្នងការរង ទទួលផែនការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញរថយន្តពន្លត់អគ្គីភ័យ នៅជួយអន្តរាគមន៍ រួមមាន រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៥ទ្បាន: ក្នុងនោះមាន
-រថយន្តស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ទ្បាន ។
-រថយន្តពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ទ្បាន ។
-រថយន្តពន្លត់អគ្គិភ័យ នៃអង្គភាពបេតិកភណ្ឌ ចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ទ្បាន។
មូលហេតុ បណ្តាលមកពីព្រះសង្ឃដុតទានទុកចោល មិនប្រយ័ត្ន បណ្តាលឱ្យឆាបឆះ ។
ករណីខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ពន្លត់ ឱ្យរលត់ អស់ទាំងស្រុង រយៈពេលក្នុងមួយម៉ោង ៕
ចែករំលែកព័តមាននេះ