ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ដាក់​ពន្ធនា​គារ​ខេត្ត​សៀមរាប

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​កម្លាំង​នគរបាល​ការិយា​ល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ដាក់​ពន្ធ​នា​គារ​រួច​ហើយ​ ខណ​:​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ប្រាសាទបាគង ដែល​ប្រើ​ប្រាស់​ឯកសណ្ឋាន និង​កាត​សម្គាល់​ខ្លួន​ក្លែងក្លាយ​(​អ្នក​សារព័ត៌មាន​,​កាត​អង្គការ​បរិស្ថាន​) ។​ កម្លាំង​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តសៀមរាប ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​កម្លាំង​នគរបាល​ការិយា​ល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ដាក់​ពន្ធ​នា​គារ​រួច​ហើយ​ ខណ​:​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ប្រាសាទបាគង ដែល​ប្រើ​ប្រាស់​ឯកសណ្ឋាន និង​កាត​សម្គាល់​ខ្លួន​ក្លែងក្លាយ​(​អ្នក​សារព័ត៌មាន​,​កាត​អង្គការ​បរិស្ថាន​) ។​

កម្លាំង​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ជា​ប្រចាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ចំពោះ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ទាំងមូល​អំពី​បញ្ហា​សន្តិសុខ សុ​វត្ថិភាព និង​មាន​កិច្ច​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ ។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១១ និង​០០​នាទី មាន​ករណី​អំពើ​លួច (​លួច​ម៉ូតូ​) កើតហេតុ​នៅ​ចំណុច​ទំនប់​បឹង​ផ្ដៅ ស្ថិត​ក្នុងភូមិ​ច្រេស ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ខាងលើ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ចាត់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​យ៉ាង​សកម្ម ក្នុង​ខេត្តសៀមរាប មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ រឿ​ម គង់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្នភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​( បន្លំ​ខ្លួន​ក្លែងក្លាយ ជា​(​អ្នក​សារព័ត៌មាន​) ។ ២-​ឈ្មោះ ពុត កុស​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តានី​ធម្មជាតិ សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប បន្លំ​(​ខ្លួន​ក្លែងក្លាយ​អង្គការបរិស្ថាន​)​។

សមត្ថកិច្ច​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត រី ភេទប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុន​មោឃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង បាន​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សង់ សេរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​សៀមរាប ១Ak-៦៦ ៣៣ លេខ​តួលេខ​ម៉ាស៊ីន ៥៩២៣២២១ ទៅ​មើល​លប​ដាក់​ត្រី នៅ​ចំណុច​កើតហេតុ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ក្បែរ​ទំនប់​ទឹក ហើយ​បាន​ដក​កូនសោ​ដាក់​ក្នុង​ហោប៉ៅ បន្ទាប់​មក​ទៅ​មើល​លប​ដែល​ដាក់​ត្រី លុះដល់​វេលា​ម៉ោង​១១ និង​០០​នាទី​ថ្ងៃត្រង់ ជន​រង​គ្រោះ​បាន ត្រឡប់​មក​វិញ រក​ម៉ូតូ​ក៏​បាត់ ខណៈ​ពេល​នោះ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ចមូលដ្ឋា​ន​ថា មានចោ​លួចកាច់​សោក​ម៉ូតូរបស់ខ្ញុំ​បាត់ហើយ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឃាត់ខ្លួន​ជនសង្ស័យ បាន​ទាំង​០២​នាក់ រួច​នាំ​ខ្លួន​យក​មក​សួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ បាគង ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់កា​រិ​យា ល័យ​នគរបាល​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

 យោង​តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ បាន​ឆ្លើយ​ថា ពួក​ខ្លួន​ទាំង​០២​នាក់ ពិតជា​បាន​ធ្វើ សកម្មភាព​លួច​ម៉ូតូ របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ច្រើន​លើក​ក្នុង​ក្រុង​សៀមរាប និង​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត ដោយ​ប្រើប្រាស់​រូបភាព​ជា​អ្នក​សារព័ត៌មាន ឬ​មន្ត្រី​អង្ក​ការ​បរិស្ថាន ជិះ​រក​មើល​ម៉ូតូ​ណា​ដែល​ទុក​ប្រហែស ពុំ​មាន​ចាក់សោ​សុវត្ថិភាព ពួក​ខ្លួន ក៏​បាន​ធ្វើ សកម្មភាព លួច តែ​ម្តង ខណៈ​ពេល​នោះ ដែល​ប្រជា ពលរដ្ឋ​ឃើញ ពួក​ខ្លួន​បាន​យក​កាត់​សម្គាល់​ខ្លួន មក​បង្ហាញ និង​អះអាង​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន និង មន្ត្រី​អង្ក​ការ បរិស្ថាន ឃើញ​ដូច្នោះ ក៏​មិន​ស្មាន តែ​ចោរ ក៏ ទុក​ម៉ូតូ​ចោល រួច ហើយ ដើរ ទៅ​មើល​លប នៅ​ចំណុច​ទំនប់​បឹង​ផ្ដៅ​ដែល​មាន​ចម្ងាយ​ឆ្ងាយ ពី​ភូមិ ។ ក្រុម​ចោរ ឃើញ​ឱកាសល្អ  កាច់​សោ​រក ម៉ូតូ របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​តែ​ម្ដង​។

សមត្ថកិច្ច​បន្ថែម​ថា វ​ត្តុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជន សង្ស័យ​មាន​៖១-​ម៉ូតូ​ចំនួន​២​គ្រឿង -​ទី​១ ម៉ូតូ ម៉ាក់​សង់ សេរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ផ្លា​ក​លេខ​សៀមរាប ១AK-៦៦៣៣ ជា​មូ​៉​តូ​( របស់​ជន​រង​គ្រោះ ) និង​ម៉ូតូ​ទី​២ ម៉ាក​សង់ សេរី​ឆ្នាំ ២០១៥ ឡើង​តែម ២០១៦ ផ្លា​ក​លេខ​សៀមរាប ១B-៦៨៥៣ លេខ​តួលេខ​ម៉ាស៊ីន (​ត្រូវ​បាន​ឈូស​លុប ដែល​ជា​របស់​ជនសង្ស័យ​ជិះ​សម្រាប់​ធ្វើ​សកម្មភាព ) -​កូនសោរ ចំនួន​៣ , ដង្កាប់​ចំនួន​៤ ,​ម៉ា​លេ​ត​ចំនួន​១ ,​ខ្សែលួស​មួយ​ចំនួន (​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស មួយ​ចំនួន​ផង​ដែរ​)​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បានចៅក្រមសម្រេចឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ យក​ទៅ​ឃុំ ខ្លួន ដាក់​ពន្ធនាគារ រួច​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចំនួន​០២ ទី​១-ករណី អំពើ​លួច (​លួច​ម៉ូតូ​) មាន​ស្ថាន​ទម្ងន់​។ ​ទី​២​ករណី ប្រើប្រាស់​ឯកសារ​ក្លែង​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ សូម​ធ្វើការ​អំពាវនាវ ដល់​បងប្អូន​ក្នុង​ខេត្តសៀមរាប​ទាំងអស់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ធ្វេស​ប្រហែល​ទុក​ម៉ូតូ​ចោល​នៅ​តាម​ទីវាល ដោយ​ពុំ​បាន​ចាក់សោរ​សុវត្ថិភាព និងជា​ពិសេស​ កុំ​ចាញ់បោក​មុខសញ្ញា ដែល​ក្លែងខ្លួន​ជា​អ្នក​សារព័ត៌មាន  ឬ​មន្ត្រី​អង្ក​ការ​បរិស្ថាន​ដូច​ករណី​ខាងលើ​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ