ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស​មុខ​ បើ​ប្រើ​គ្មាន​ទិស​ដៅ​បែប​នេះ មុខ​អ្នក​នឹង​ត្រូវ​បំផ្លា.ញ​ខ្ទេ.ច

7 ម៉ោង មុន

នៅ​ពេល​ដែល​អ្នក​ប្រើ​ម៉ាស​បិទមុខ​ម្តង​ៗ អ្នក​គួរតែ​ស្វែង​យល់​ពី​វិធី​ក្នុង​ការ​ប្រើ ទើប​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​បាន​។ ដូចនេះ តើ​គួរតែ​ប្រើ​បែប​ណា​ទៅ? អ្នក​មិន​គួរ​ព្រោះតែ​ចង់​ឲ្យ​ស្បែក​មាន​សំណើម ហើយ​ប្រើ​ម៉ាស​មុខ​ច្រើន​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​រក្សា​មុខ​អ្នក​ឲ្យ​មាន​សំណើម​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ប្រែជា​ស្ងួត​ទៀត​ផង​។ ដូចនេះ…

នៅ​ពេល​ដែល​អ្នក​ប្រើ​ម៉ាស​បិទមុខ​ម្តង​ៗ អ្នក​គួរតែ​ស្វែង​យល់​ពី​វិធី​ក្នុង​ការ​ប្រើ ទើប​អាច​រក្សា​ស​ម្ជ​ស្ស​អ្នក​បាន​។ ដូចនេះ តើ​គួរតែ​ប្រើ​បែប​ណា​ទៅ?

អ្នក​មិន​គួរ​ព្រោះតែ​ចង់​ឲ្យ​ស្បែក​មាន​សំណើម ហើយ​ប្រើ​ម៉ាស​មុខ​ច្រើន​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​រក្សា​មុខ​អ្នក​ឲ្យ​មាន​សំណើម​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ប្រែជា​ស្ងួត​ទៀត​ផង​។ ដូចនេះ ក្នុង​មួយ​អាទិត្យ អ្នក​មិន​គួរ​បិត​ម៉ាស​មុខ​លើស​ពី​៣​ដង​ឡើយ​។

មុន​ពេល​ដែល​អ្នក​បិត​ម៉ាស​មុខ អ្នក​មិន​គួរ​ជម្រះ​ស្បែក​ចាស់​ចោល​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក​យ៉ាង​ងាយ ដោយ​ធ្វើ​ឲ្យ​ស្បែក​ងាយ​របួស​ខ្លាំង​ណាស់​។ ដូចនេះ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត គួរតែ​ជម្រះ​ស្បែក​ចាស់​ម្តង​ក្នុង​មួយ​អាទិត្យ​បាន​ហើយ​។

នៅ​រៀង​រាល់ពេល​ដែល​អ្នក​បិទ​ម៉ាស​មុខ អ្នក​មិន​គួរ​បិត​ឲ្យ​លើស​រយៈពេល​២០​នាទី​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្ងួត​ខ្លាំង គ្មាន​សំណើម​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​ងាយ​របួស​ខ្លាំង​ណាស់​។

ប្រសិនជា​អ្នក​ចង់​ឲ្យ​មុខ​អ្នក​ស្អាត អ្នក​គួរតែ​លាងមុខ​ក្រោយ​ពេល​ដែល​បិត​ម៉ាស​មុខ​រួច ព្រោះ​បើ​អ្នក​មិន​លុបមុខ ស្បែក​អ្នក​នឹង​អាច​បំផ្លាញ​យ៉ាង​ងាយ​ប្រៀប​ដូច​ជា​អ្នក​មិន​បាន​បិត​អ​ញ្ចឹ​ង​។ ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងលើ ដើម្បី​សុខភាព​ស្បែក​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ