ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ ជនជាតិចិនម្នាក់បានបាត់បង់ជីវិតដោយសារឈ្លក់ផ្សែងក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិសាស្ត្របុរីខេអិល ស្ថិតក្នុងភូមិ ៥សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញហេតុការណ៍គ្រោះអគ្គីភ័យដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតនេះ បើយោងតាមប្រភពបឋមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៧ និង២៧នាទីព្រឹក បានទទួលព័ត៌មានថាមានអគ្គីភ័យឆេះល្វែង នៅបុរីឆិងសុខា ហៅ(KL) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុចំនួន០៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ញ៉ែមសាវុធ នាយសេនាធិការ និងកម្លាំងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ អ.ហ ខេត្តព្រះសីហនុ សហការជាមួយកម្លាំងពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងសង្គ្រោះគ្រោះមហន្តរាយ៩១១ បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការបាញ់ទឹកពន្លត់គ្រប់គ្រងបានទាំងស្រុង។

ប្រតិបត្តិការខាងលើប្រើប្រាស់ឡានទឹកចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ក្នុងនោះ ៖ ១-រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាន នគបាលខេត្តចំនួន០១គ្រឿង (ប្រើប្រាសទឹកអស់ចំនួន០១ឡាន)។ ២-រថយន្តសង្គ្រោះគ្រោះមហន្តរាយ៩១១មចំនួន០១គ្រឿង (មិនបានប្រើប្រាសទឹក)។

ករណីអគ្គីភ័យខាងលើនេះ ឆេះផ្ទះល្វែងក្នុងបុរី ឆិង សុខា ហៅបុរី(KL)ជាន់ទី០២ បណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ ភេទប្រុស ជនជាតិចិន មិនទាន់ស្គាល់អត្តសញ្ញាណ ក្រុមសង្គ្រោះស្នងការដ្ឋាននគរបាលខេត្ត បានយកចេញពីបន្ទប់រក្សាទុកនៅកន្លែងកើតហេតុ ដោយមានការសង្ស័យសាកសពត្រូវបានហ៊ុព័ទ្ធដើម្បីរង់ចាំកម្លាំងជំនាញចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។







ចែករំលែកព័តមាននេះ