ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​បញ្ចប់រឿង​លោក​បណ្ឌិត សុខ ទូច និង​នគ​បាល​ចរាចរណ៍ តាម​របៀប​ឈ្នះ​ឈ្នះ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន បាន​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បញ្ចប់រឿង​ករណី​លោក​បណ្ឌិត សុខ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន បាន​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បញ្ចប់រឿង​ករណី​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា ជាមួយ​នគ​បាល​ចរាចរណ៍ តាម​របៀប​ឈ្នះ​-​ឈ្នះ និង​សហការ​គ្នា ។

សម្តេច​តេ​ជោ បាន​សរសេ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ «​ករណី​បណ្ឌិត សុខ ទូច ជាមួយ​នគរបាល​ចរាចរណ៍ បាន​ក្លាយជា​អាជីវកម្ម ដោយ​មិនដឹង​ខ្លួន​។ អ្នក​មិន​ចូល​ចិត្ត​បណ្ឌិត សុខ ទូច បាន​ថែម​អំបិល ប្រហុក ដើម្បី​ទាញ​ទម្លាក់​បណ្ឌិត សុខ ទូច ។ ឯ​អ្នក​មិន​ចូល​ចិត្ត​នគរបាល​ចរាចរណ៍ ក៏​ប្រឹង​ថែម​ទឹកត្រី និង​ប៊ី​ចេ​ង ដើម្បី​វាយប្រហារ​នគរបាល​ចរាចរណ៍ ។

សម្តេច​តេ​ជោ បាន​ដាក់​សំណួរ​យ៉ាង​ដូច្នេះ​ថា ៖ តើ​អ្នក​ណា​ជា​អ្នក​ទទួលផល​ចំណេញ​លើ​ហេតុការណ៍​នេះ ? គ្មាន​អ្នក​ណា​ចំណេញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គឺ​ខាត​ទាំងអស់​គ្នា ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​បងប្អូន​ជនរួមជាតិ ក៏​ដូច​ជា​អ្នក​ពាក់​ព​ន្ធ័ សូម​បញ្ចប់រឿង​នេះ ត្រឹមនេះ តាម​របៀប​ឈ្នះ​-​ឈ្នះ និង​សហការ​គ្នា​បន្តការងារ​រៀង​ៗ​ខ្លួន ។ សង្ឃឹមថា អ្នក​ថែម​អំបិល ប្រហុក ទឹកត្រី ប៊ី​ចេ​ង បញ្ឈប់​ថែម​សាំង​ចាក់​លើ​ភ្លើង រាប់​ទាំង​អ្នក​ផ្តល់​សារ​មក​ខ្ញុំ​វាយប្រហារ
ម្ខាង​ៗ ។ បើ​លុប​សារ​នោះ​ចោល ខ្លួនឯង ជា​ការ​ល្អ ព្រោះ​ខ្ញុំ បាន​មើល​រួច​ហើយ​» ។

សូម​ជម្រាប​ថា ករណី​លោក​បណ្ឌិត សុខ ទូច ជាមួយ​នគ​បាល​ចរាចរណ៍ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភាគច្រើន បាន​ទម្លាក់​កំហុស​លើ​នគ​បាល​រា​ចរណ៍ បាន​ធ្វើ​ទ​ង្វើ​មិន​គ​ម្បី​ចំពោះ​លោក​បណ្ឌិត សុខ ទូច ដែល​មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។
លើស​ពី​នេះ អ្នកខ្លះ​បាន​លើក​ឡើង​ថា នគ​បាល​ចរាចរណ៍ មិន​គួរ​ធ្វើ​បែប​នោះ​ទេ បើ​គាត់​ខុស​គួរ​ធ្វើ​តាម​ច្បាប់ ប៉ុន្តែ​បើ​តាម​សកម្មភាព​វី​ដេ​អូ គាត់​បាន​សហការ​ជាមួយ​សមត្ថកិច្ច តែ​សមត្ថកិច្ច​ធ្វើ​ទ​ង្វើ​មិន​គ​ម្បី​ចំពោះ​គាត់ ដូច​ជា​រុញច្រាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ