ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​បវរ​ធិ​បតី ៖ គ្មាន​មុខ​អ្នកនយោបាយ​នៅ​ក្រៅប្រទេស​ថា​ស្នេហា​ជាតិ​ចេញ​មុខ​ដោះ​ស្រាយ​​​បញ្ហា​ព្រំដែន​ទេ គឺ​មាន​តែ​មុខ​ត្រកូល​«​ហ៊ុន​»

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ផ្ញើ​ទៅ​កាន់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ក៏​ដូច​ជា​អ្នក​នៅ​ក្នុង​ប្រទេស ដែល ប្រកាស​ស្នេហា​ជាតិ រហូត​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ផ្ញើ​ទៅ​កាន់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ក៏​ដូច​ជា​អ្នក​នៅ​ក្នុង​ប្រទេស ដែល ប្រកាស​ស្នេហា​ជាតិ រហូត​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា គ្មាន​មុខ​អ្នកនយោបាយ​ប្រឆាំង​នៅ​ក្រៅប្រទេស​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ​ទេ គឺ​មាន​តែ​មុខ​ត្រ​កូន«​ហ៊ុន​»​ចេញ​មុខ​ដោះស្រាយ​ជា​និច្ច ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥​នៅ​កោះ​ពេជ្រ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កោត​ស​សើរ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺជា​វីរៈបុរស​ការពារ​បូរណភាព​ទឹក និង​ព្រំដែន​ឲ្យ​ស្ថិរភាព​រហូត​មក​ដល់​បច្ចុប្បន្ន​ដែល​ផ្ទុយ​ស្រឡះ​ពី​ក្រុមប្រឆាំង​ចាំតែ​ស្រែក​ពី​ក្រៅប្រទេស​ថា ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​ការពារ​ទឹកដី ។

ការ​មាន​ប្រសាសន៍​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នេះ ដើម្បី​ឆ្លើយ​តប​ទៅ​មេ​បក្ស​ប្រឆាំង និង​គូកន​របស់​របស់​ពួក​គេ ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​បាន​និង​កំពុង​ញុះញង់​ឲ្យ​មាន​បាតុកម្ម​នៅ​តាមបណ្តា​ប្រទេស​មួយ​ចំនួន​ពីរ​ករណី​កោះ​គុត ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ប្តឹង​ទៅ​តុលា​ការអន្តរជាតិ​ទីក្រុង​ឡា​អេ ។

ជាមួយ​គ្នា​នេះ​ដែរ បន្ទាប់​ពី​មានការ​បាតុកម្ម​ហើយ ក៏​មានការ​បំផុស​បំផុស​ឲ្យ​មាន​ចលនា​បាតុកម្ម​នៅ​ប្រទេស​នានា​ផង​ដែរ ។ សម្រាប់​ករណី​ព្រំ​ដែនទឹក និង​ព្រំដែន​គោក​នេះ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា គឺ​មានត្រកូល​ហ៊ុន​ប៉ុណ្ណោះ ដែល​បន្ត​ពី​សម្តេច​តេ​ជោ និង​មក​សម្តេច​ផ្ទាល់​គឺ​បាន​ខិតខំ​ការពារ​ទឹកដី​មិន​ឲ្យ​បាត់​មួយ​ចម្អាម​ណា​ឡើយ ដូច្នេះ ក្រុមប្រឆាំង​គួរ​ផ្អាក​សកម្មភាព​ញុះញង់​នាំ​ឲ្យ មាន​ភ្លើងសង្គ្រាម​នៅ​តាម​ព្រំដែន​ថៃ​ទៀត​ទៅ ព្រោះ​គ្មាន​ចំណេញ​អ្វី​នោះ​ទេ មាន​តែ​ការ​ខាត​ប្រយោជន៍​។

ដោយសារ​តែ​បញ្ហា​នាំ​ឲ្យ​ញុះញង់​យក​បញ្ហា​នយោបាយ​មក​ឡូ​កឡំ​នេះ​ហើយ​ទើប​សម្តេច​បវរ​ធិ​បតី​បាន​រំលឹក​កាលពី​អំឡុង​ឆ្នាំ​២០០៨ ដែល​មានការ​ផ្ទុះអាវុធ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។ ដូច្នេះ សូម​ផ្តាំ​អ្នកនយោបាយ​ខ្មែរ​និង​ថៃ​ដែល​តាំងខ្លួន​ជា​អ្នក​ស្នេហា​ជាតិនិយម​នោះ កុំ​យក​នយោបាយ​មក​លាយឡំ​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​ម្តងទៀត ទុក​ឲ្យ​អ្នកជំនាញ​ដោះស្រាយ តាម​រយៈ​យុន្តការ​ឯកសារ​ភាព​គ្នា​ផ្លូវការ ដែល​មានគណៈកម្មាធិការ​ជម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​៖ «​ហើយ​កុំ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ នាំ​ទាហាន​ឲ្យ​វាយ​គ្នា​ស្លាប់​នាំ​ឲ្យ​ប្រទេស​មើល​មុខ​គ្នា​មិន​ត្រង់​មិនមែន​ស្នេហា​ជាតិ​ទេ ។ ស្រឡាញ់​ជាតិ​ដូច​គ្នា រដ្ឋាភិ​បាល​មន្ត្រីរដ្ឋាភិបាល​ខ្ញុំ ឪពុក​ខ្ញុំ គ្រួសារ​ខ្ញុំ​ក៏​ស្នេហា​ជាតិ​ដូច​គ្នា​ដែរ ហើយ​យើង​ក៏​បាន​ធ្វើ​ច្រើន​បម្រើ​ជាតិ​នេះ​ផង​ដែរ​។ អ្នក​ដែល​ស្រែក​ស្នេហា​ជាតិ​ពី​ក្រៅប្រទេស ដូច​អតីត​មេ​បក្ស​ប្រឆាំង​ចឹ​ង​ដែល​កំពុង​ទាមទារ​ប្តឹង​អី ។ កាល​មុន​វាយ​ឪ ឥឡូវ​វាយ​ទាំង​ត្រកូល​ថា យើង​ធ្វើ​ឲ្យ​បាត់​នេះ បាត់​នោះ ។

ខ្ញុំ​សូម​រំលឹក​បន្តិច​ថា តាំងពី​ឆ្នាំ​២០០៨​មក ពេល​ដែល​មាន​សភាពការណ៍​រឿង​ព្រំដែន​មុខ​អស់​លោក​ដែល​ថា ស្នេហា​ជាតិ មិន​ដែល​មានមុខ​ទេ ផ្ទុយ​ទៅ​វិញ​ឃើញ​តែ​មុខ​ត្រកូល​ហ៊ុន​ហ្នឹងឯង ដែល​ដឹកនាំ​ដើម្បី​សម្របសម្រួល កាល​នុះ​សម្តេច​តេ​ជោ​ដើម្បី​ការពារ​ទឹកដី​»​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ថា ចាប់ពី​ឆ្នាំ​២០០៨​ដល់​២០១១​ដែល​មានការ​ប៉ះទង្គិច​គ្នា នៅ​តំបន់​ប្រាសាទព្រះវិហា​មាន​តែ​ក្រុម​គ្រួសារ​ហ៊ុន​និង​ពលរដ្ឋ​បាន​ចូលរួម​យ៉ាង​ក្លាវ​ក្លា​ក្នុង​ការ​ការពារ​ទឹក
ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ