ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះរោងកម្មករ​​នៅភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ យប់មិញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងកម្មករស្នាក់នៅមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះរងការខូចខាតទាំងស្រុង និង​ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទប់ស្កាត់ទាន់ពេលវេលា ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំនុចផ្លូវលំ…

រាជធានីភ្នំពេញ ៖ រោងកម្មករស្នាក់នៅមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះរងការខូចខាតទាំងស្រុង និង​ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទប់ស្កាត់ទាន់ពេលវេលា ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំនុចផ្លូវលំ ក្រុម៨ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ។

តាម​ប្រភពព័ត៌មានបាន​ឱ្យដឹង​ថា នៅមុនពេលកើតហេតុ គេ​ឃើញភ្លើង​ឆេះចេញពីរោងកម្មករមួយល្វែងមានកម្មកររស់នៅជាច្រើននាក់ និង​បានឆាបឆេះខូចខាតអស់​ទាំងស្រុង ។

ម្ចាស់ទីតាំងមានឈ្មោះ តាំង លីហុក ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​ថា រោងកម្មករមានទំហំ១៥ម៉ែត្រគុណនឹង៨​ម៉ែត្រ ជាប្រភេទដីឡូត៍ទុកសម្រាប់ជាងសំណង់ស្នាក់នៅ ត្រូវបានឆាបឆេះអស់​ទាំងស្រុង ឆេះខូចខាតសំភារៈរួមមាន សំភារៈប្រើប្រាស់របស់កម្មករសំណង់ សំលៀកបំពាក់ ពូកគ្រែ តែមិនមានមនុស្សណាម្នាក់រងរបួសក្នុងហេតុការណ៍ខាងលើនេះទេ ។

តាម​ប្រភពព័ត៌មានពី​កម្លាំង​សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា រថយន្តពន្លត់អគ្គីភ័យដែលបានមកបាញ់ពន្លត់សរុប​១៤​គ្រឿង ។ តាមការវិនិច្ឆ័យរបស់ការិយាល័យបង្កាពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ​បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ