រាជធានីភ្នំពេញ ៖ គណៈប្រតិភូ គណបក្សនយោបាយ ហើយជាសមាជិកសភារបស់សហរដ្ឋអាមរិក បានសន្យាជំរុញការនាំចេញផលិតផលពីកម្ពុជា ទៅអាមេរិក ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ ការសន្យានេះ នៅពេលសមាជិកសភារូបនេះបានឃើញទីផ្សាររថយន្តអាមេរិក ដូចជា Ford Chevrolet និងរថយន្តអាមេរិកំម៉ាកផ្សេងទៀត កំពុងទទួលការគាំទ្រពីពលរដ្ឋកម្ពុជា ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរឡើង ។
ការសន្យានេះផងដែរ ធ្វើឡើងក្នុងពេល ដែលគណៈប្រតិភូសភា របស់សហរដ្ឋអាមរិក ដែលក្នុងនោះមានឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែង ។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ គណៈប្រតិភូសភាសហរដ្ឋអាមរិក បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម ។
សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូ សភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថា កម្ពុជា និងសហរដ្ឋ អាមរិក បន្តគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានទាំងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សុខសន្តិភាព និងមនុស្សធម៌ ជាដើមនោះជាបន្តទៀត ។
នៅក្នុងជំនួបនោះដែរ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក៏បានកោតសរសើរ ចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្របសម្រួល ទំនាក់ទំនងអាមេរិក និងអាស៊ាន ។
ឯកឧត្តម Jimmy Panetta បានសន្យានាំការពិតពីកម្ពុជា ទៅជម្រាបជូនសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ឯកឧត្តម បានបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម ។
ឯកឧត្តម ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើត ចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោ តសរសើរ ចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្រ បសម្រួលទំនាក់ទំនងអាមេ រិកនិងអាស៊ាន។
សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថាកម្ពុជានិ ងសហរដ្ឋ អាមរិក បន្តគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ មានទាំងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សុខសន្តិ និងមនុស្សធម៌ ជាដើមនោះជាបន្តទៀត។
សម្តេចរដ្ឋសភាធិបតី មានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ បន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកឡើងថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណ ប្រមាណជា១៥០មុខ ដែលកម្ពុជា បានបាត់កាលពីសម័យសង្គ្រាមមកវិញ។ ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋ អាមេរិក ក្នុងការស្វែងរក និងបញ្ជួនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិត ក្នុងសង្គ្រាមឥណ្ឌូចិន ទៅកាន់មាតុប្រទេសវិញ ។
សូមជម្រាបថា កាលពីឆ្នាំ២០២៤ មានដំណើរទស្សនកិច្ច របស់គណៈប្រតិភូសហរដ្ឋអា មេរិកមកកម្ពុជា ចំនួន៩ក្រុម មកពីគ្រប់វិស័យ ៕

ចែករំលែកព័តមាននេះ