ខ្ញីចាស់កាន់តែហឹរ! Ronaldo ឈរជាអត្តពលិករកចំណូលបានច្រើនជាងគេលើលោក ២ឆ្នាំជាប់គ្នា
សហរដ្ឋអាមេរិក ៖ ស្ថិតនៅក្នុងវ័យ៤០ឆ្នាំ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo នៅតែជាអត្តពលិក រកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក ពោលចំនួន ២៦០លានដុល្លារអាមេរិក…
សហរដ្ឋអាមេរិក ៖ ស្ថិតនៅក្នុងវ័យ៤០ឆ្នាំ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo នៅតែជាអត្តពលិក រកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក ពោលចំនួន ២៦០លានដុល្លារអាមេរិក…
សហរដ្ឋអាមេរិក ៖ ស្ថិតនៅក្នុងវ័យ៤០ឆ្នាំ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo នៅតែជាអត្តពលិក រកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក ពោលចំនួន ២៦០លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២៤ និងជាប់តំណែងកំពូលនេះ២ឆ្នាំជាប់គ្នា។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNN ដោយដកស្រង់ប្រភពពីទស្សនាវដ្តីអាជីវកម្មកីឡា Sportico ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ទទួលបានថ្លែពលកម្ម និងប្រាក់រង្វាន់សរុបចំនួន ២១៥លានដុល្លារពីក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត រួមជាមួយនឹងប្រាក់ចំណូល៤៥លានដុល្លារផ្សេងទៀតពីក្រុមហ៊ុនសហការរបស់ខ្លួន។ ប្រាក់ចំណូលសរុបរបស់ Ronaldo ច្រើនជាងប្រាក់ចំណូលសរុបកីឡាករបាល់បោះអាមេរិក Stephen Curry ដែលជាប់ចំណាត់ថ្នាក់លេខ ២ ដោយរកបាន ១៥៣.៨លានដុល្លារ។
កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក សញ្ជាតិអង់គ្លេស Tyson Fury ឈរនៅលេខ ៣ ដោយរកបាន ១៤៧លានដុល្លារ។ ចំណែកកីឡាករបាល់ទាត់ឆ្នើមអាហ្សង់ទីន Lionel Messi ជាប់នៅចំណាត់ថ្នាក់លេខ ៤ ដោយរកចំណូលសរុបបាន ១៣៥លានដុល្លារ និងចំណាត់ថ្នាក់លេខ ៥ បានទៅកីឡាបាល់បោះអាមេរិក LeBron James រកបាន ១៣៣.២លានដុល្លារ។
នៅក្នុងចំណោមអត្តពលិកកំពូលទាំង ១០ រកប្រាក់ចំណូលបានច្រើនជាងគេលើពិភពលោកប្រចាំឆ្នាំ ២០២៤ កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល Neymar រកបាន ១៣៣លានដុល្លារ។ កីឡាករប្រដាល់សកលទម្ងន់ធ្ងនពិភពលោក សញ្ជាតិអ៊ុយក្រែន Oleksandr Usyk រកបាន ១២២លានដុល្លារ។ ចំណែកកីឡាករបារាំង Karim Benzema រកបាន ១១៦លានដុល្លារ ស្របពេលដែលមិត្តរួមសញ្ជាតិរបស់គេ គឺកីឡាករបាល់ទាត់ Kylian Mbappe រកបាន ១១០លានដុល្លារ) ខណៈកីឡាករវាយកូនហ្គោល សញ្ជាតិអេស្ប៉ាញJon Rahm រកបាន ១០៥.៨លានដុល្លារ។
បញ្ជីខាងលើនេះ ត្រូវបានចងក្រងដោយទស្សនាវដ្ដីកីឡាអាមេរិក Sportico ដោយផ្តល់ឱ្យអត្តពលិកកំពូលទាំង១០០នាក់ ដែលរកបានប្រាក់ច្រើនបំផុតប្រចាំឆ្នាំ ផ្អែកលើប្រភពចំណូលរួមមាន ប្រាក់ខែ ឬប្រាក់ថ្លៃពលកម្ម និងប្រាក់រង្វាន់ ក៏ដូចជាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសហការ។
ទស្សនាវដ្តីនេះ បានចេញផ្សាយបញ្ជីលើដំបូងក្នុងឆ្នាំ ២០២១ នៅពេលនេះ កីឡាករប្រដាល់គុនចម្រុះ MMA សញ្ជាតិអៀរឡង់ Conor McGregor ឈរនៅកំពូលតារាងជាមួយប្រាក់ចំណូលសរូប ២០៨លានដុល្លារ។ នៅមួយឆ្នាំក្រោយមក កីឡាករបាល់បោះអាមេរិក LeBron James ដណ្តើមចំណាត់ថ្នាក់កំពូលជាមួយប្រាក់ចំណូល ១២៧លានដុល្លារ។ ចំណែកនៅពីរឆ្នាំដំបូងនោះ Messi និង Ronaldo ជាប់លេខ២ និងលេខ៣។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ចាប់តាំងពីផ្លាស់ទៅប្រកបអាជីពនៅអារ៉ាប៊ីសាអូឌីត ដើមឆ្នាំ ២០២៣ Ronaldo បានហក់ឡើងឈរកំពូលតារាង ដោយសារប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ២០០លានដុល្លារជាមួយក្លិប Al Nassr។ អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ អាចរកចំណូលបាន ២៧៥លានដុល្លារ កាលពីឆ្នាំ ២០២៣៕ ដកស្រង់ ៖ CNN និង VnExpress
ចែករំលែកព័តមាននេះ