ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមពិធីករ និងអ្នកប្រដាល់គុនខ្មែរ បើកការប្រកួតបាល់ទាត់ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម១.០០០សាក់ ដើម្បីសង្គ្រោះជីវិត»

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ពិធីករ ត្រូវ​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​អ្នកប្រដាល់​គុន​ខ្មែរ​នៅ​កីឡដ្ឋាន​កង​យោធពលខេមរៈភូមិន្ទ​(​ស្តា​ត​ចាស់​)​ នៅថ្ងៃ​ទី​១៨​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ​«​យើង​រួម​គ្នា​បរិ​ច្ចាគ​ឈាម​១០០០​សាក់​ដើម្បី​សង្គ្រោះ​ជីវិត»ក្រោម​អធិបតីភាព​ឯកឧត្តម​ហ៊ុន ម៉ា​នី​ ឧ​ប​នាយក​រដ្ឋមន្ត្រី…

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ពិធីករ ត្រូវ​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​អ្នកប្រដាល់​គុន​ខ្មែរ​នៅ​កីឡដ្ឋាន​កង​យោធពលខេមរៈភូមិន្ទ​(​ស្តា​ត​ចាស់​)​ នៅថ្ងៃ​ទី​១៨​ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ​«​យើង​រួម​គ្នា​បរិ​ច្ចាគ​ឈាម​១០០០​សាក់​ដើម្បី​សង្គ្រោះ​ជីវិត»ក្រោម​អធិបតីភាព​ឯកឧត្តម​ហ៊ុន ម៉ា​នី​ ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​តាមរ​យៈស​ន្និ​សីទ​សារព័ត៌មានស្ដី​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មនុស្សធម៌​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ កាលពី​យប់​ថ្ងៃ​ទី​១២​ខែ​កុ​ម្ភៈ ឆ្នាំ​២០២៥​។

លោក​គុ​ជ ឆៃ​យ៉ា​ ប្រធាន​ចាត់ការ​ទូទៅ របស់​ក្រុមបាល់ទាត់​ពិធី​ករ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុមពិធីករ​កម្ពុជា ជាមួយ​ក្រុមអ្នកប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​កុ​ម្ភៈ ​ខាង​មុខ​ ចាប់ពី​ម៉ោង​៧និង៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៥​ល្ងាចនៅ​កីឡដ្ឋាន​កង​យោធពលខេមរៈភូមិន្ទ​ គឺជា​យុទ្ធនាការ​ដ៏​ធំ​មួយដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ចូលរួម​បរិ​ច្ចាគ​ឈាម​ឱ្យ​បាន​ច្រើន ។​នៅ​ក្នុង​ឱកាស​នោះ​ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ហ៊ុន ម៉ា​នី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​នៅ​ក្នុង​ពិធី​នោះ​ដែរ​។

លោក​ គុ​ជ ឆៃ​យ៉ា​ បាន​ឱ្យ​ដឹង​បន្ថែម​​ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មនុស្សធម៌​រវាង​ក្រុមកីឡា​បាល់ទាត់​ពិធីករ​កម្ពុជា និង​ក្រុមកីឡា​បាល់ទាត់​អ្នកប្រដាល់​គុន​ខ្មែររៀបចំឡើង​ដោយ​បានការ​ចង្អុលបង្ហាញ ណែនាំ​ និង​គាំទ្រ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ប្រធាន​ក្រុមបាល់ទាត់​ពិធីករ​កម្ពុជា​គឺ​លោក​ស៊ីថូ​ ណា​ថា​ន់​ ចំណែក​ក្រុមបាល់ទាត់​អ្នកប្រដាល់​គុន​ខ្មែរ​គឺ​លោក​រឿង សោ​ភ័​ណ្ឌ​។

លោក​វេជ្ជបណ្ឌិត​សុខ ប៉ូ​ នាយ​កម​ជ្ឈ​មណ្ឌ​ល​ជាតិ​ផ្ដល់​ឈាម​បាន​​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធទាំងអស់​ សូម​ចូលរួម​បរិ​ច្ចាគឈាម​នៅក្នុងកម្មវិធី​មនុស្សធម៌​ឱ្យ​បាន​ច្រើន​។​

ទន្ទឹម​​គ្នា​នេះ​ដែរ​ ឯកឧត្តម​ខូ​វ ឆាយ ​នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរៈភូមិន្ទ សង្ឃឹមថា​ យុទ្ធនាការ​នៃ​ការ​ប្រកួត​កីឡាបាល់ទាត់​ក្រោម​ប្រធានបទ «​យើង​រួម​គ្នា​បរិ​ច្ចាគ​ឈាម​១០០០​សាក់​ដើម្បី​សង្គ្រោះ​ជីវិត»​នឹង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញ​ទំ​ហឹង​និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេងមិនខាន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ