ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតមិនទៀង! បុរសចំណាស់ម្នាក់​កំពុងឈប់ម៉ូតូចា.ក់សាំង ត្រូវ​ឡានបើក​ដូច​ហោះ​​មកបុ​.​ក​

4 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​កំពុង​ឈប់​ចាក់​សាំង​ម៉ូតូ​នៅ​លើ​ចិញ្ចើមថ្នល់ ត្រូវ​បាន​រថយន្ត​ដែល​បើក​លឿន​ដូច​ហោះ​បាន​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ…

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​កំពុង​ឈប់​ចាក់​សាំង​ម៉ូតូ​នៅ​លើ​ចិញ្ចើមថ្នល់ ត្រូវ​បាន​រថយន្ត​ដែល​បើក​លឿន​ដូច​ហោះ​បាន​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។

មន្ត្រី​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ផា​ន ភេទប្រុស ​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​អណ្ដូង​នាង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ គាត់​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ពេល​កំពុង​ឈប់​ចាក់​សាំង​ម៉ូតូ​ក្បែរ​ចិញ្ចើម​ផ្លូវ​។ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-8748 បើកបរ​ដោយ​ឈ្មោះ ចាន់ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់​រោ​ទ៏ ខេត្តស្វាយរៀង ។

សមត្ថកិច្ច​និយាយ​ទៀត​ថា រថយន្ត​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច ក្នុង​ល្បឿន​លឿន​
ហួសហេតុ ពេល​ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​កំពុង​ឈរ​ចាក់​សាំង​ម៉ូតូ​ពេញទំហឹង​ប៉ើង​អូស​ទាំង​ម៉ូតូ ទាំង​ជន​រង​គ្រោះ​ដែល​ស្លាប់​ធ្លាក់​ចូល​ក្នុង​ដីចម្ការ​អ្នក​ភូមិ ។

មន្ត្រី​ចរាចរណ៍​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរចរណ៍​នេះ បង្ក​ឡើង​ដោយ​ភាគី​រថយន្ត​ដែល​បើកបរ​លឿន​ហួសហេតុ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ ដែល​កំពុង​ឈប់​ចាក់​សាំង​ម៉ូតូ​នៅ​ចិញ្ចើមថ្នល់ ដែល​មិនដឹង​អ្វី​សោះ ។

ទោះ​យ៉ាងណា មន្ត្រី​ចរ​ចរណ៍​បាន​នាំ​យក​មធ្យោបាយ​ភាគី​ទាំង​០២​ទៅ​រក្សា​ទុក​ហើយ ជាមួយនឹង​ម្ចាស់​រថយន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ខណៈ​ជន​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ