ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យស្រកទម្ងន់បានដោយមិនចាំបាច់ហាត់ប្រាណ។ តើមានអ្វីខ្លះទៅ?
អ្នកអាចក្រោកពីគេងមុន១០នាទី រួចជិះកង់ទៅធ្វើការ ឬមួយក៏ឆាប់ទៅដល់ក្រុមហ៊ុន ហើយឡើងជណ្តើរដោយប្រើជណ្តើរជើងជំនួសជណ្តើរយន្តវិញ។ ការឡើងជណ្តើរនេះនឹងជួយអ្នកបានច្រើនជាងការរត់ ឬដើរហាត់ប្រាណទៅទៀត។
អ្នកក៏អាចតែងតែជួយអ្នកផ្ទះទិញបន្លែផងដែរ ព្រោះការឡើងចុះជណ្តើរជើងជាទម្លាប់យ៉ាងល្អក្នុងការបញ្ចុះទម្ងន់របស់អ្នក។
នៅពេលដែលអ្នកញ៉ាំអាហារ អ្នកគួរតែទំពារឲ្យបានយូរ ទើបអាហារម៉ត់ល្អ ដោយអាចជួយកាត់បន្ថយសម្ពាធនៃប្រព័ន្ធរំលាយអាហាររបស់អ្នក។ ដូចនេះ អ្នកនឹងអាចកាត់បន្ថយទម្ងន់របស់អ្នកបានផងដែរ។
នៅពេលដែលអ្នកធ្វើការងារបានចំនួន២ម៉ោងអី អ្នកអាចក្រោកឡើងមកដើរទៅបន្ទប់ទឹក ឬមួយក៏ដើរទៅចាក់ទឹកញ៉ាំបាន។ ការធ្វើចលនាទាំងនេះ វានឹងជួយអ្នកស្រកទម្ងន់បានមួយផ្នែកតូចដែរ ហើយណាមួយបើអ្នកអង្គុយយូរមិនងើប នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់៕
ចែករំលែកព័តមាននេះ