រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា នៅសម័យកាលសន្តិភាព បច្ចុប្បន្ននេះ គ្មានបុគ្គលណាមួយប្រមាថ ឬប្រទូសរាយដល់ព្រះពុទ្ធសាសនបានឡើយ។

មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីសម្ពោធ មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យា ស្ថានស្រា វជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិផលនា ស្ថិតក្នុងវត្តឧ ណ្ណាលោមសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ព្រះមហាក្សត្របានអរគុណ និងកោតសរសើចំពោះសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជា ស្ថានិកដល់ប៉ិនប្រសព្វ និងឆ្លៀសវៃ ក្នុងការធ្វើឲ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរ មានប្រ លឹងរស់ឡើយវិញដូចសព្វថ្ងៃ ដែលនាំឲ្យមានស្ថេរភាពសង្គម ជាតិ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។

ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលបញ្ជាក់ថា៖«ក្នុងពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ ដឹកនាំដោយសម្តេចបវរធិបតីហ៊ុន ម៉ាណែត មានភាពឆ្លៀសវៃ មានគោលន យោបាយសមស្រប ទទូលបានការរីកចម្រើន និងស្ថេភាពសង្គមល្អប្រសើរ។ អាស្រ័យហេ តុនេះមិនអាចមាន បុគ្គលណាមួយប្រមាថ ឬប្រទូសសារាយចំពោះព្រះពុ ទ្ធសាសនានៅ ក្នុងសម័យ កាលសន្តិភាពនេះបានឡើយ»។

ក្នុងព្រះរាជពិធីដ៏វិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសម្តែងនូវ ហឫទ័យប្រកបដោយបីតិសោមនស្សដ៏ក្រៃលែងដោយបានយាងសម្ពោធមហាកុដិ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា វត្តឧណ្ណាលោម គឺជាទីបណ្តុះនូ វព្រះធម៌របស់ព្រះ សម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែងដែលបានផ្ដល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈកា រលះបង់ ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ ព្រះអង្គផងដែរ។

ជាមួយគ្នានោះដែរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូ លកត់ស ម្គាល់ផងដែរថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងកា រអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ។
លើសពីនេះទៅទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏ សំខាន់ដល់សង្គម តាំងតែពីបុរាណកាលរហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទី សំខាន់៤យ៉ាងរួមមាន៖

ទី១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម។
ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង។
ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏ សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។

ទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាប និងថែរក្សាអត្តសញ្ញាណ ព្រលឹងជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក។ព្រះករុណាជាអម្ចាស់មានព្រះរាជបន្ទូលកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ទីអារាមទៀតថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្ដល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមាន ការខ្វះខាត។ ក្នុងចំណោមនោះមានមួយចំនួនបានក្លាយ ទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ក្នុងការបម្រើរដ្ឋ៕អ៊ាង ប៊ុនរិទ្
ចែករំលែកព័តមាននេះ