ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន និងកាន់កា.ប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត្តិ ចាប់ខ្លួនជនសង្ស័យបាន០៥នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀ.ន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀ.ននៃស្នងការដ្ឋាននគបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀ.ន និងកាន់កា.ប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់រួមមានៈ

១.ហ្វាម ឌឹកគឿង ប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
២.កាប ឌឹកអាញ់ ប្រុស អាយុ៣៨ ឆ្នាំជនជាតិវៀតណាម
៣.ង្វៀង វ៉ាន់ទូ ប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម
៤. ង្វៀង វ៉ាន់មិ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម

ការបង្ក្រាបចាប់យក និងដកហូតសម្ភារ:វត្ថុតាងរួមមាន:
- ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៦៩៣,៣៧ក្រាម
- ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី ទម្ងន់២៣៤៣,៩៥ក្រាម
- ថ្នាំញៀ.នប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម(សរុបសារធាតុញៀ.នទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g
- អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤ គ្រាប់
- រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង
-លិខិតឆ្លងដែន ០២ ក្បាល – អត្តសញ្ញាណបណ្ណ័វៀតណាម០១ សន្លឹក
- ប្រាក់ដុល្លា 1,000$
- ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀ.នមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ