ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុបតែងភ្លើងលម្អព្រះភូមិ បង្កជា​អគ្គិភ័យ​ឆេះតូបអស់២ ខូចខាតជាង៥០លានរៀល

4 ខែ មុន
  • សៀមរាប

តុបតែងលំអ ព្រះភូមិ ត្រូវបានឆ្លងភ្លើងឆេះតូបអស់ចំនួន២តូប បង្កការភ្ញាក់ផ្អើល!!!!! ខេត្តសៀមរាបះ ម្ចាស់តូប លក់ ស្បែក ជើង បានតុបតែងភ្លើង​លំអ…

តុបតែងលំអ ព្រះភូមិ ត្រូវបានឆ្លងភ្លើងឆេះតូបអស់ចំនួន២តូប បង្កការភ្ញាក់ផ្អើល!!!!! ខេត្តសៀមរាបះ ម្ចាស់តូប លក់ ស្បែក ជើង បានតុបតែងភ្លើង​លំអ ព្រះភូមិ ត្រូវបានឆ្លងចរន្តឆេះតូបអស់ចំនួន២តូប បង្កការភ្ញាក់ផ្អើល ទាំងយប់ រហូតដល់សមត្ថកិច្ច សំណាងល្អ មិនរាលដាលដល់តូបអ្នក ដទៃ ឬ មិនមានមនុស្សរងរបួសឡើយ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីវេលាម៉ោង ០២ និង ៤០ នាទី រំលងអាធ្រាត​ឈានចូល ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ហើយរលត់ វិញ នៅវេលាម៉ោង០៤និង៥០នាទី ស្ថិត នៅ ចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាម ប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់នៅ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា ករណីអគ្គិភ័យឆាបឆេះតូបលក់ស្បែកជើង របស់ អាជីវករ នៅផ្សារស្រុក ក្រឡាញ់ នោះស្ថិត នៅចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលឱ្យរងការខូចខាត: -តូបចំនួន០២ តូប ។

-សំភារៈលក់ដូរ (តូបលក់ស្បែកជើង និងលក់ឪឡឹក) ឆេះ អស់ទាំងស្រុង សរុ បការខូចខាតអស់ប្រហែល ៥៥, ០០០,០០០ លាន រៀល ផងដែរ។

ប្រភពបានបញ្ជាក់ថា ករណី ឆេះ តូបលក់ដូរ របស់អាជីវករ នៅក្នុងស្រុកក្រឡាញ់ នោះ ត្រូវបាន រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ រួមមានះរថយន្តពន្លត់អគ្គិភ័យ នៃ-អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ។-អធិការដ្ឋាននគរបាលស្រុកស្រីស្នំ ។ -អធិការដ្ឋាននគរបាលស្រុក ពួក ។-អធិការដ្ឋាននគរ បាលស្រុក ព្រះនេត្រព្រះ។ ក្នុងនោះប្រេីប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត។

មូលហេតុ: ឆ្លងប្រព័ន្ធភ្លើងដែលដាក់លំអរព្រះភូមិ ។

បច្ចុប្បន្ន តូប លក់ដូរ របស់អាជីវករ ដែលឆេះ អស់ចំនួន០២ រូបនោះ រួមមាន
-សំភារៈលក់ដូរ (តូបលក់ស្បែកជើង និងលក់ឪឡឹក) ឆេះ អស់ទាំងស្រុង សរុប ការខូចខាតអសប្រហែល ៥៥, ០០០, ០០០ លាន រៀល ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ