ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សារ​ធារ​ណៈ ត្រូវ​នគរបាល​ខណ្ឌ​កំ​បូល ឃាត់​អប់រំ និង​ដក​ម៉ូតូ​០៣​គ្រឿង ទុក​០៣​ខែ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ជុំវិញ​ករណី​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សារ​ធារ​ណៈ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ជុំវិញ​ករណី​ក្រុម​ក្មេង​ទំនើង បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សារ​ធារ​ណៈ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រួច​មក នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ​អធិការ​នគរបាល​ខណ្ឌ​កំ​បូល បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៤​នាក់ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយ​ដឹង​បន្ត​ថា ក្មេង​ទំនើង​ទាំង​០៤​នាក់ រួម​មាន ៖
១-​ឈ្មោះ ហោ លី​ហួ ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល (​អ្នកបើកបរ ម៉ូតូ​NEX)​។
២-​ឈ្មោះ សា​រុំ លី​ហេង ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ចំការ​ដូច ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​អ្នកបើកបរ ដា​ឌ្រី​ម​)​។
៣-​ឈ្មោះ ដ​ន សុ​វ​ន្ថា ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​អ្នក​ជិះ​ក្រោយ​)​។
និង​៤-​ឈ្មោះ សោភ័ណ លី​មីង ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល (​អ្នកបើកបរ​)​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ទៀត​ថា វត្ថុ​តាង​ដកហូត ​៖​ ម៉ូតូ​ចំនួន ០៣​គ្រឿង (​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LC-8704, ម៉ាក NEX ស៊េរី​ឆ្នាំ ២០១៩ ពណ៌​ស លាយ​ផ្កាឈូក បិទ​តែម​ពណ៌​ស ពាក់​ផ្លា​ក​លេខ បាត់ដំបង 1AF-3542, ម៉ូតូ​ម៉ាក BEAT ស៊េរី​ឆ្នាំ​២០២៤ ពណ៌​ស លាយ​ខៀវ ពាក់​ផ្លា​ក ភ្នំពេញ 1-KX 628) ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា បន្ទាប់​ពី​សួរនាំ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ដោយ​មានការ​ធានា​ពី​អាណាព្យាបាល យក​ទៅ​អប់រំ​បន្ត​នៅផ្ទះ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ដកហូត​រក្សា​ទុក​រយៈពេល​០៣​ខែ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឪឡោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ