ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានបញ្ជាក់ច្បាស់ហើយ​ រឿងដាក់លូ១កង់ថ្លៃ​៤០ដុល្លារ​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រឿងលូ១កង់តំលៃ៤០ដុល្លាក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយលូ១កង់មុខ១ម៉ែត្រតំលៃ២០ដុល្លានៅសល់២០ដុល្លាទៀតដោះស្រាយឱ្យថ្លៃឈ្នួលពលកម្ម​៣យ៉ាងនៅពេលអភិបាលរងខេត្តនិងក្រុងចុះទៅពិនិត្យនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏ទម្លាយការពិត ។​ គួររំលឹកថា…

ខេត្តបន្ទាយមានជ័យ ៖ រឿងលូ១កង់តំលៃ៤០ដុល្លាក្រុមហ៊ុនបញ្ជាក់ច្បាស់ហើយលូ១កង់មុខ១ម៉ែត្រតំលៃ២០ដុល្លានៅសល់២០ដុល្លាទៀតដោះស្រាយឱ្យថ្លៃឈ្នួលពលកម្ម​៣យ៉ាងនៅពេលអភិបាលរងខេត្តនិងក្រុងចុះទៅពិនិត្យនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏ទម្លាយការពិត ។​ គួររំលឹកថា ប្រជាជន​តវ៉ា​រឿង​អភិវឌ្ឍ​ភូមិ​ឃុំ​បែរជា​ដាក់​លូ​ប្រមូល​លុយ​ពី​ពលរដ្ឋ

តំណាងក្រុមហ៊ុនម៉ៅការបានប្រាប់ថា៖លូ១កង់ដាក់ជូនប្រជាពលរដ្ឋយកតំលៃ៤០ដុល្លា ហើយលូ១កង់មុខ១ម៉ែត្រទិញតំលៃ២០ដុល្លា នៅសល់២០ដុល្លាយកទៅដោះស្រាយ៣យ៉ាង ១-ថ្លៃឈ្នួលកាយនិងដាក់លូ ២-ថ្លៃលូដែលដាក់កាត់ផ្លូវគ្មានផ្ទៈ ៣-ថ្លៃដឺគៀរឺលូប្រអប់ទឹកហូរចូល បើសិនប្រជាពលរដ្ឋគ្មានលុយអាចជឿរឺរំលួសបើមិនដាក់ក៍បានទុកចន្លោះដាក់ស្ពានឈើឆ្លងពេលមានលុយក្រុមហ៊ុនដាក់ជូន។

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ប៉ោយប៉ែតបានប្រាប់ថា៖ក្រោយរងការរិៈគន់តាមបណ្តាញសង្គមរឿងលូ១កង់តំលៃ៤០ដុល្លាអភិបាលរងខេត្តបន្ទាយមានជ័យនិងអភិបាលរងក្រុងប៉ោយប៉ែតរួមជាអាជ្ញាធរសង្កាត់ប៉ោយប៉ែតបានចុះទៅពិនិត្យនិងជួបប្រជាពលរដ្ឋដើម្បីបញ្ជាក់អោយបានច្បាស់ការដាក់លូមិនពាក់ព័ន្ធនិងអាជ្ញាធរទេរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋតែអជ្ញាធរសង្កាត់មានសិទ្ធសម្របសម្រួល។

លោក បោន សីលា អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្រោយចុះពិនិត្យជាក់ស្តែងប្រជាពលរដ្ឋប្រមាណ៩០ភាគរយបានដាក់លូរួចរាល់នៅតាមមុខផ្ទះ​រៀងខ្លួនអស់ហើយ​ នៅសល់ប្រមាណជា១០ភាគរយទៀតមិនទាន់ដាក់ព្រោះដីគ្មានផ្ទៈនិងអ្នករស់នៅមានតិចតួចណាស់ដែលមានផ្ទៈគ្មានលុយដាក់ព្រោះតំបន់នេះនៅរដូវវស្សាទឹកលិចនិងមានភក់ជ្រាំប្រជាពលរដ្ឋជួបការលំបាក ទើប​អាជ្ញាធរ​​និងក្រុម​ហ៊ុនដៃគូដាក់ប្រព័ន្ធលូរំដោះទឹកបញ្ចៀសការលិចលង់។

លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយឃើញព័ត៌មាននិងបណ្តាញសង្គមបានរិះគន់​អាជ្ញាធរថាឃុបឃិតគ្នាជាមួយក្រុមហ៊ុនម៉ៅការដាក់លូយកថ្លៃ១កង់តំលៃ៤០ដុល្លាថាថ្លៃនៅពេលចុះពិនិត្យនិងជួបប្រជាពលរដ្ឋបានដាក់លូសឹងគ្រប់គ្នានៅសល់តិចតួចណាស់ដែលដាក់ឈើឆ្លងព្រោះគ្មានផ្ទះ គ្មាន​អ្នករស់នៅ ហើយប្រជាពលរដ្ឋពិតត្រេកអរចំពោះអាជ្ញាធរបានទំនាក់ទំនងក្រុមហ៊ុនម៉ៅការដាក់លូរំដោះទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ