ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនតវ៉ារឿងអភិវឌ្ឍភូមិឃុំបែរជាដាក់លូប្រមូលលុយពីពលរដ្ឋ​

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ រឿងរ៉ាវដាក់លូ១កង់តំលៃ៤០ដុល្លាអាជ្ញាធរបដិសេធមិនពាក់ព័ន្ធជាមួយ​ក្រុមហ៊ុនម៉ៅការនិងប្រជាពលរដ្ឋព្រោះតំបន់លិចទឹករាល់ឆ្នាំរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ កាលពីថ្មីៗមានប្រជាពលរដ្ឋមួយចំនួនតូចបានរិៈគន់តាមបណ្តាញសង្គមថាអាជ្ញាធរឃុបឃិតគ្នាជាមួយក្រុមហ៊ុនម៉ៅការដាក់ប្រព័ន្ធលូយកថ្លៃលូ១កង់តំលៃ៤០ដុល្លារ អ្នកដែលគ្មានលទ្ធភាពដាក់ត្រូវបានដាក់ឈើឆ្លងធ្វើអោយជួបការលំបាកនិងប៉ៈពាល់ជីវភាពគ្រួសារ សង្ស័យត្រីងៀតឆ្លៀតពងទេដឹង…

ខេត្ត​បន្ទាយមានជ័យ ៖ រឿងរ៉ាវដាក់លូ១កង់តំលៃ៤០ដុល្លាអាជ្ញាធរបដិសេធមិនពាក់ព័ន្ធជាមួយ​ក្រុមហ៊ុនម៉ៅការនិងប្រជាពលរដ្ឋព្រោះតំបន់លិចទឹករាល់ឆ្នាំរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

កាលពីថ្មីៗមានប្រជាពលរដ្ឋមួយចំនួនតូចបានរិៈគន់តាមបណ្តាញសង្គមថាអាជ្ញាធរឃុបឃិតគ្នាជាមួយក្រុមហ៊ុនម៉ៅការដាក់ប្រព័ន្ធលូយកថ្លៃលូ១កង់តំលៃ៤០ដុល្លារ អ្នកដែលគ្មានលទ្ធភាពដាក់ត្រូវបានដាក់ឈើឆ្លងធ្វើអោយជួបការលំបាកនិងប៉ៈពាល់ជីវភាពគ្រួសារ សង្ស័យត្រីងៀតឆ្លៀតពងទេដឹង ។

ប្រជាពលរដ្ឋមួយចំនួនធំបានបញ្ជាក់ថា៖នៅចំណុចក្រោយបញ្ជាការវរៈការពារព្រំដែន​គោកលេខ​៩១១ស្ថិតភូមិចាន់គីរីរងគ្រោះដោយទឹកលិចលង់ស្ទើរ​រាល់ឆ្នាំមានភក់ជ្រាំពិបាកចេញ.ចូលក្រោយឃើញអាជ្ញាធរបានសម្របសម្រួលអោយក្រុមហ៊ុនម៉ៅការដាក់ប្រព័ន្ធលូ​សម្រាប់រំដោះទឹកពិតជាត្រេក​អរសង្ឃឹមថាក្រោយដាក់ប្រព័ន្ធលូរំដោះឆ្នាំក្រោយឈប់លិចលង់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រុមហ៊ុនដាក់លូ១កង់មុខ១ម៉ែត្រដាក់យកតំលៃ៤០ដុល្លាទាំងថ្លៃលូនិងថ្លៃពលកម្មបើប្រជាពលរដ្ឋគ្មានលុយដាក់លូហើយមានលទ្ធភាពអោយខ្លៈសល់អាចបង់រំលស់​បានបើគ្មានសោះអាចទុកចន្លោះចោលដាក់ស្ពានឈើឆ្លងមានលុយពេលណាក្រុមហ៊ុនដាក់អោយពេលហ្នឹង។

លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ប៉ោយប៉ែតបានប្រាប់ថា៖ក្រោយឃើញប្រជាពលរដ្ឋមួយចំនួនតូចបានរិៈគន់តាមបណ្តាញសង្គមចោទអាជ្ញាធរឃឹបឃិតជាមួយក្រុមហ៊ុនម៉ៅការដាក់លូយកតំលៃថ្លៃ១កង់៤០ដុល្លាគឺអាជ្ញាធរសុំបដិសេធមិនពាក់ព័ន្ធឡើយជារឿងក្រុមហ៊ុនជាមួយនិងប្រជាពលរដ្ឋអាជ្ញាធរមានសិទ្ធសម្របសម្រួលដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកបញ្ជៀសការលិចលង់ជួបការលំបាក​រស់នៅតែប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា៖ចំណុចផ្លូវចូលទៅភូមិចាន់គីរីគឺគម្រោងមូលនិធិឃុំ.សង្កាត់គ្រោងកសាងផ្លូវបេតុងនៅពេលខាងមុខតែគម្រោងមូលនិធិឃុំ.សង្កាត់កសាងផ្លូវដាក់ប្រព័ន្ធលូ បែរជា​ប្រមូល​ទុនចូលរួមពីប្រជាពលរដ្ឋតាមមុខផ្ទៈជាក់ស្តែងចូលរួមកសាងដាក់ប្រព័ន្ធលូហើយចំណុចភូមិចាន់គីរីរហូតពេលនេះប្រជាពលរដ្ឋបានដាក់ប្រព័ន្ធលូបានប្រមាណ៧០ទៅ៨០ភាគរយហើយនៅសល់ត្រូវបានដាក់ស្ពានឈើឆ្លងជាបណ្តុះអាសន្ន ព្រោះម្ចាស់ផ្ទះក្រីក្រអត់មានលុយដាក់លូដូចគេទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ