ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះព្រៃក្បែរឃ្លាំងនិងផ្ទៈប្រជាពលរដ្ឋត្រូវបានកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ពន្លត់ទាន់ពេលនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចព្រៃក្បែរហាង ហៃ គឹមហេង ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ត្រី ព្រឹម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល ឱ្យដឹងថា អគ្គីភ័យបានឆាបឆេះព្រៃក្បែរហាងនិងឃ្លាំងផ្ទៈប្រជាពលរដ្ឋហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចេញរថយន្តពន្លត់ងគ្គីភ័យ១គ្រឿងអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលមិនរាលដាលប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋទេ។
លោកបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះព្រៃក្បែឃ្លាំងនិងផ្ទៈប្រជាពលរដ្ឋបង្កអោយប្រជាពលរដ្ឋមានការព្រួយបារម្មនៅពេលដែលអគ្គីភ័យបានឆាបឆេះព្រៃអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ដោយមូលហេតុដុតសំរាមរាលឆេះព្រៃត្រូវបានអន្តរាគមន៍ទាន់ពេលដែលមានកម្លាំងនគរបាលប្រើប្រាស់ទឹកអស់១ឡានទើបរលត់។
លោកវរៈសេនីយ៍ត្រី ព្រឹម សុផល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាពការដុតសំរាមនិងក្បែរព្រៃបើដុតត្រូវប្រុងប្រយ័ត្នបានធុងទឹកនៅក្បែរព្រោះនេះជារដូវប្រាំងហួតហែងនិងមានខ្យល់បង្កអោយឆាបឆេះដូចករណីនេះបើកម្លាំងនគរបាលចេញអន្តរាគមន៍មិនទាន់អាចប៉ះពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋនៅក្បែរតែសំណាងជួយអន្តរាគមន៍បានទាន់ពេល ៕




ចែករំលែកព័តមាននេះ