ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! ចោរ​ស្រី​ជើង​ចាស់​បុក​ទូ​លក់​មាស​បន្លំ​លួច​លុយ​២​កន្លែង​គេច​ដោយ​សុវត្ថិ​ភាព

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ចន្លោះ​ពេល​គ្នា​ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ នៅ​ព្រឹល​ថ្ងៃ​ទី​១២ កុម្ភៈ មុខសញ្ញា​ចោរ​ស្រី​ៗ​ដែល​គេ​អះអាង​ថា សុទ្ធ​សឹង​ជា​មុខសញ្ញា​ចោរ​ជើង​ចាស់ បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​ករណី​ដាច់​ដោយឡែក​ពី​គ្នា  ដោយ​បាន​ចូល​ទៅ​បន្លែបន្លំ​ប្រើ​ល្បិច​ដូច​គ្នាយក​គ្រឿងអលង្ការ​ទៅ​លក់ រួច​ពង្វក់​អាជីវករ​ឲ្យ​វិលក្បុង…

ខេត្តបាត់ដំបង​ ៖ ចន្លោះ​ពេល​គ្នា​ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ នៅ​ព្រឹល​ថ្ងៃ​ទី​១២ កុម្ភៈ មុខសញ្ញា​ចោរ​ស្រី​ៗ​ដែល​គេ​អះអាង​ថា សុទ្ធ​សឹង​ជា​មុខសញ្ញា​ចោរ​ជើង​ចាស់ បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​ករណី​ដាច់​ដោយឡែក​ពី​គ្នា  ដោយ​បាន​ចូល​ទៅ​បន្លែបន្លំ​ប្រើ​ល្បិច​ដូច​គ្នាយក​គ្រឿងអលង្ការ​ទៅ​លក់ រួច​ពង្វក់​អាជីវករ​ឲ្យ​វិលក្បុង ចុង​ក្រោយ​បន្លំ​លួច​បាន​លុយរាប់​ពាន់​ដុល្លារជា​ថ្នូរ​នឹង​ការ​ប្ដូរ​មាស​ក្លែងក្លាយ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

​គ្មាន​មន្ត្រី​សមត្ថកិច្ច​បាន​ទម្លាយ​ព័​ត៌មាន​លម្អិត​ទេ​ ជុំវិញ​ករណី​ចោរ​ស្រី​បន្លំ​លួច​លុយ​តាម​តូច​លក់​មាស​ទាំង​០២​ករណី​ខាងលើ​នេះ​ ។ ​ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​មាន​ក្រៅពី​សម​ត្ថិ​ច្ច​បាន​ឲ្យ​ដឹង​ថា​ អំពើ ​«​ចោរកម្ម​» ដែល​ប្រព្រឹត្ត​ដោយ​មុខសញ្ញា​ចោរ​ស្រី​វ័យ​ចំណាស់​ៗ​ខាងលើ​នេះ បាន​កើតឡើង​នៅ​ស្រុក​មោង​ប្ញស្សី​ និង ស្រុក​ថ្មគោល​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា អំពើ​ចោរកម្ម​នេះ បាន​កើតឡើង​មុន ក្រោយ​គ្នា​បន្តិច​ប​ន្តួ​ច​តែ​ប៉ុណ្ណោះ​ ។   ជនសង្ស័យ​ភេទ​ស្រី និង​មាន​វ័យ​ប្រហាក់ប្រហែល​គ្នា ហើយ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ក៏​ដូច​គ្នា​ទៀត​ ។  ពួក​ចោរ​ស្រី​វ័យចាស់​ៗ​ទាំង​០២​នាក់​នេះ បាន​ប្រើ​ល្បិច​យក​គ្រឿងអលង្ការ(​មាស​)​ទៅ​លក់ តែ​ចុង​ក្រោយ​បន្លំ​លួច​បាន​លុយរាប់​ពាន់​ដុល្លារ បន្ទាប់​ពី​ពង្វក់ស្មារតី​អ្នកលក់​មាស​ស្ទើរ​វិលក្បុង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ចដែល​បានដឹង​ព័​ត៌​មាន​នេះ​បាន​និយាយ​ថា  ករណី​ទី​១​-នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ មានមុខ​សញ្ញា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់បាន​ចូល​ទៅ​កាន់​តូប​លក់​គ្រឿងអលង្កា​រមួយ​កន្លែងនៅ​ក្នុង​«​ផ្សារ​មោង​ប្ញ​ស្សី​» ស្ថិត​ក្នុងស្រុក​មោង​ប្ញ​ស្សី​ ។

ប្រភព​បាន​ប្រាប់​ថា ស្ត្រី​រូប​នោះ​បាន​យក​ខ្សែ​.ក​មាស​ទៅ​លក់ (​មិនដឹង​ទម្ងន់​) តែ​បាន​លុយ​ចំនួន​៣,០០០​ដុល្លា​រ ។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ មុន​នឹង​ប្រគល់​លុយ និងនៅ​ពេល​ចោរ​ទ​ទួ​ល​លុយ​ដល់​ដៃ​ចោរ​ស្រី​វ័យ​ចំណាស់​នោះបាន​និយាយ​បង្គាប់បញ្ជា​គ្រប់យ៉ាង សុំ​អ្នកលក់​មើល​នេះ មើល​នោះ បង្វិល​អ្នកលក់​គ្រប់​ទិស  ធ្វើ​ឲ្យ​អ្នកលក់​វិលក្បុង រួច​ចោរ​ស្រី​ជើង​ចាស់ដៃ​រហ័ស​ម្នាក់​នេះ បាន​បន្លំ​យក​គ្រឿង​កាឡៃ ​ដែល​ខ្លួន​រៀបចំ​ជា​ស្រេច  ទៅ​ប្ដូរ​យក​គ្រឿង​អ​ល​ង្ការ​​(​មាស​សុទ្ធ​) ដែល​ខ្លួន​យក​ទៅ​លក់យក​មក​វិញ​ភ្លាម​ៗ រួច​គេចខ្លួន​បាត់​មួយប៉ប្រិចភ្នែក​ ។ ​ពោល ចោរ​ស្រី​ដៃ​ឆើត​រូប​នេះ បន្លំ​យក​បាន​ទាំង​លុយ បន្លំ​ប្ដូរ​បាន​ទាំង​គ្រឿងមាស​សុទ្ធ​របស់​ខ្លួន​មក​វិញ​។

​ប្រភព​បាន​បញ្ជាក់​ថា  ក្រោយ​ពី​ស្ត្រី​ដៃ​ឆើត​គេចខ្លួន​បាត់ ជន​រង​គ្រោះ​ក៏​បាន​ពិនិត្យ​មើល​គ្រឿងអលង្ការ​នោះ​ម្ដងទៀត​ទើប​ដឹង​ថា ជា​មាស​កាឡៃ​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ពេញ​ផ្សារ​ក្រោយ​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ជា​«​ចោរ​»​ ។ ​ប៉ុន្តែ​គ្រប់​សកម្មភាព​ចោរ​ស្រី​ចោរ​វ័យ​ចំណាស់​នេះ បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​ក្នុង​ផ្សារ​ ។ ​លោក ស គឹ​ម​ឡុ​ង អធិការ​ស្រុក​មោងប្ញ​ស្សី​មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​ករណី​នេះ​គិត​ត្រឹម​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កុម្ភៈ​ ។​ជា​ទម្លាប់​លោក​អធិការ​រូប​នេះ ​មិន​ងាយ​ទាក់ទង​ទេ  នៅ​ពេល​រឿង​អ្វី​កើតឡើង​ម្ដង​ៗ​នៅ​ក្នុង​ទឹកដី​ខ្លួន​។ នេះ​បើ​តាម​មន្ត្រី​ដូច​គ្នា​និយាយ​ប្រាប់​ ។

​ដោយ​ឡែក ​ករណី​ទី​២​ដែល​ទំនង​ខុស​ម៉ោង​គ្នា​បន្តិច​ប​ន្តួច​​ប៉ុណ្ណោះ​ ស្រាប់តែ​មាន​សេចក្ដី​រាយ​ការ​ណ៍​ថា  ចោរ​ស្រី​វ័យ​ស្របាល​ៗ​គ្នា​ម្នាក់​ទៀត បាន​ប្រើ​ល្បិច​កល​ប្រហាក់ប្រហែល​គ្នា ដើរ​ចូល​ទៅ​កាន់​តូប​លក់​គ្រឿងអលង្កា​រមួយ​កន្លែង​នៅ​ក្នុង ​«​ផ្សារ​ថ្មគោល​» ស្ថិត​ក្នុងស្រុក​ថ្មគោល​ ។

ស្ត្រី​រូប​នេះបាន​យក​គ្រឿងមាស​ទៅ​លក់ (​មាស​សុទ្ធ​) ឲ្យ​ជន​រង​គ្រោះ ពង្វីពង្វក់​ឲ្យ​ជន​រង​គ្រោះ​វិលក្បុង រួច​យក​គ្រឿង​កាឡៃទៅ​បន្លំ​ប្ដូរ​យក​គ្រឿងមាស​សុទ្ធ​របស់​ខ្លួន​មក​ទៅ​វិញ​ដូច​គ្នា ខណៈ​ដែល​ជន​រង​គ្រោះ​មិន​បាន​​ចាប់​អារ​ម្ម​ណ៍​​អ្វី​ទាំងអស់​ ។

​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ពិតជា​មាន​អំពើ​«​ចោរកម្ម​» បែប​នេះ​កើតឡើង នៅ​«​ផ្សារ​ថ្មគោល​» មែន​ ។ ​លោក​អធិការ​បាន​ប្រាប់​ថា ចោរ​ស្រី​វ័យ​ចំណាស់​នោះ ពាក់​​​​មួក​និង​ពាក់​ម៉ាស់​ ។  សកម្មភាព​ជនសង្ស័យ​បាន​ប្រើ​ល្បិច​យក​មាស​ទៅ​លក់ លុះ​បាន​លុយ​ដល់​ដៃ ជន​នេះ​ ប្រើ​ល្បិច​សុំ​ជន​រង​គ្រោះ​មើល​គ្រឿងអលង្ការ​របស់​ខ្លួន​ម្ដងទៀត ក៏​ឆក់​ឱ​កាស​បន្តំ​ប្ដូរ​ជាមួយ​គ្រឿង​កាឡៃស្រប​ពេល​ជន​រង​គ្រោះ​មិន​បាន​ចាប់​អារ​ម្ម​ណ៍ ​។

ក្រោយ​ប្ដូរ​រួច​ជនសង្ស័យ​ក៏​គេចខ្លួន​បាត់  បន្តិច​ក្រោយមក​ជន​រង​គ្រោះ​ក៏​ផ្អើល​ឆោឡោ​ឡើង ក្រោយ​ពី​ដឹង​ថា ចាញ់ល្បិច​ចោរ​ស្រី​នោះ​ ។ ប៉ុន្តែ​លោក​អធិការមិន​បាន​បញ្ជាក់​ថា តើ​ជប​រង​គ្រោះ​បាត់​បង់លុយ​អស់​ប៉ុន្មាន​នោះ​ទេ?

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ចោរ​ស្រី​ជើង​ចាស់ ដែល​ជា​មុខសញ្ញា​ដដែល​ៗ «​បុក​ទូមាស​» នៅ​ស្រុក​មោង​ប្ញ​ស្សី ឯណោះ​វិញ​ ។ បើ​តាម​ប្រភព​ពី​អាជីវករ​លក់ដូរ​នៅ ​«​ផ្សារ​មោង​ប្ញ​ស្សី​»បាន​ទម្លាយ​ឲ​យ​ដឹង​ថា«​ចោរ​ស្រី​ម្នាក់​នេះ ជា​មុខសញ្ញា​ដដែល​ៗដែល​តែង​ធ្វើ​សកម្មភាព​ទុច្ចរិត​តាម​ទូរ​មាស​»​ ។

​ប្រភព​បាន​និយាយ​ថា កាលពី​អំឡុង​ខែ​១២ ចុងឆ្នាំ​២០២៤កន្លង​ទៅ ចោរ​ស្រី​ដៃ​ឆើត​ម្នាក់​នេះ បាន​យក​ចិញ្ចៀន​កាឡៃ​ទៅ​លក់​នៅ​តូប​លក់​គ្រឿងអលង្ការ​មួយ​កន្លែង​ផ្សេង​ទៀត នៅ​ក្នុង​ផ្សារ​មោង​ប្ញ​ស្សីនេះ​ដែរ ​។   កាលនោះ​​ ម្ចាស់​តូបបាន​ទិញ​យក​ចិញ្ចៀន​កាឡៃចោរ​ស្រី​នេះ ដោយ​មិន​បាន​ពិនិត្យ​ល្អិតល្អន់​ទេ​ ។​

​ប៉ុន្តែ​បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ចោរ​ស្រី​នេះ​លក់​បាន​លុយ​ដល់​ដៃ និង​បាន​ចេញ​ផុត​បន្តិច ស្រាប់តែ​ម្ចាស់​តូប​ពិនិត្យ​ម្ដងទៀត ទើប​ដឹង​ថា ជា​ចិញ្ចៀន​កាឡៃ ហើយ​ក៏​ដេញ​តាម​រហូត​ចាប់​បាន​ចោរ​ស្រី​នោះ ខណៈ​ពេល​ចោរ​ស្រី​ដៃ​ឆើត​នេះ កំពុង​ប្ដូរ​អាវ​នៅ​ក្នុង​ផ្សារ​ ។

ការ​តាម​ចាប់​បាន​ចោរ​ស្រី​ដៃ​ឆើត​ភ្លាម​ៗ​ខាងលើ​នេះ បើ​តាម​ប្រភព​ព័​ត៌​មានបាន​បញ្ជាក់​ថា កាលពី​គេ​មិន​បាន​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច ឬប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៍​​ទេ ជន​រង​គ្រោះ​គ្រាន់តែ​ដកហូត​យក​លុយ​វិញ ហើយ​ក៏​ដោះ​លែងចោរ​ស្រី​នោះ​ឲ្យ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ រហូត​មក​ដល់​ពេល​នេះ ចោរ​ស្រី​រូប​នេះ​ចេញ​ធ្វើ​សកម្មភាព​នៅ​ «​ផ្សារ​មោង​ប្ញ​ស្សី​» បាន​ច​ម្រេច​ជា​ថ្មី​ទៀត​ ។

​មូលហេតុដែល​អាជីវករ​ចាប់​បាន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់​នេះ​ហើយ មិន​បាន​ប្ដឹង​ឬ​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច ក៏​ព្រោះតែ​ធ្លាប់​ប្ដឹង​សមត្ថកិច្ច​ម្ដង​ជា​ពីរ​ដង​កន្លង​មក​ហើយ ក្រោយ​ពី​គេ​ប្រទះ​ឃើញ​មុខសញ្ញា​នេះ​ដើរ​ចូល​ក្នុង​ផ្សារ  តែ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចេញ​កម្លាំង​ជួយ​អន្តរា​គម​ន៍​ម្ដងណា​ទេ​ ។  នេះ​បើ​តាម​ព័​ត៌​មាន​នានា ដែល​កោះសន្តិភាពទ​ទួល​បាន​តាម​រយៈ​អាជីវករ​លក់ដូរ​ក្នុង ​«​ផ្សារ​មោង​ប្ញ​​ស្សី​»​ មួយ​ចំនួន ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ កុម្ភៈ​ ។ ​

មិនតែប៉ុណ្ណោះ បើ​តាម​ប្រភព​ពី​អាជីវករ​ដដែល​បាន​ប្រាប់​ថា ពេល​មាន​អំពើ​«​ចោរកម្ម​»​កើតឡើង​នៅ​ក្នុង​ផ្សារ​ម្ដង​ៗ​សមត្ថកិច្ច​តែងតែ​គំរាមកំហែង​បិទ​មិន​ឲ្យ​ជន​រង​គ្រោះ ឬអាជីវករ​នានាថត​បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​ផ្ដល់​ព័​ត៌​​មាន​ដល់​អ្នក​សារ​ព័​ត៌​​មាន​ទេ​ ។ ​ហើយ​បើ​មាន​បង្ហោះ​តាម​បណ្ដាញ​សង្គម  បើ​សមត្ថកិច្ច​ដឹង​គេ​គំរាម​កំហែង​ឲ្យ​លុប​ចេញ​ភ្លាម ​។

​ពោល គឺ​មាន​តែ​លាក់​បិទ​បាំង​តែ​ប៉ុណ្ណោះ​ ។  ដូច្នេះ​ហើយ ទើប​ពេល​មាន​អំពើ​ចោរកម្ម​កើតឡើង ឬពេល​ចាប់​បាន​ជ​សង្ស័យ​អាជីវករ​មិន​រាយ​ការ​ណ៍​ ឬ​ប្ដឹង​ទៅ​សមត្ថកិច្ច ព្រោះ​ខ្លាច​…..  រហូត​លែង​ហ៊ាន​សហការ​ជាមួយ​សមត្ថកិច្ច​ ។

​ជុំវិញ​អំពើ ​«​ចោរកម្ម​» ដែល​មាន​រូបភាព​ប្រហាក់ប្រហែល​គ្នា​ទាំង​០២​ករណី បង្ក​ដោយ​ចោរ​ស្រី​ៗ​ខាងលើ​នេះ  លោក​ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់  ស្នងការ​ខេត្តបាត់ដំបង បាន​មាន​ប្រសា​ស​ន៍​​ថា លោក​បាន​ទ​ទូល​សេចក្ដី​រាយ​ការ​ណ៍​​អំពី​ករណី​ចោរ​ស្រី​បន្លំ​លួច​លុយ​តាម​ទូរ​មាស​ទាំង​០២​កន្លែង​ខាងលើ​នេះ​ហើយ តែ​លោក​មិន​ធ្លាប់​ទ​ទូល​បាន​របាយ​ការ​ណ៍​អំពី ​«​អា​ជីករ​ចាប់ចោរ​ស្រី​នេះ​បាន ហើយ​ព្រ​លែង​វិញ មិន​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នោះ​ទេ​» ​។

​លោកស្នងការ​បាន​ប្រាប់​ថា ចំពោះ​ករណី​ចោរ​ស្រី​បន្លំ​លួច​លុយ​តាម​ទូ​​មាស​ទាំង​០២​ករណី​ខាងលើ​នេះ យើង​កំណត់​មុខសញ្ញា​បាន​អស់ហើយ និង​កំពុង​សហការ​ជាមួយ​បណ្ដា​ខេត្ត​ផ្សេង​ៗ ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្ន​ង​រឿង​នេះ​ ។ ​លោកស្នងការ​បាន​បញ្ជាក់​ថា  បើ​តាម​ការ​ស៊ើប​អ​ង្កេតជំ​ហាន​ដំបូង  មុខសញ្ញា​បុក​ទូ​មាស​នៅ​ស្រុក​មោង​ប្ញ​ស្សី និង​ស្រុក​ថ្មគោល  គឺជា​មុខសញ្ញា​តែ​មួយ​ ។  

ដោយឡែក  ពាក់ព័ន្ធ​នឹង​ករណី​ដែល​អាជីវករ​ផ្សារ​មោងប្ញ​ស្សី​ធ្លាប់​ចាប់​បាន​ចោរ​ស្រី​ខាងលើ​នេះ ហើយ​ដោះ​លែង​វិញ​មិន​ប្ដឹង​ទៅ​សមត្ថកិច្ច លោក​​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ស៊ើបអង្កេត​ឡើង​វិញ តើ​វា​ជា​រឿង​ពិត​ឬ​បែប​ណា ?​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ