ថ្មីៗនេះ មានមហាជនមួយចំនួនតូចបាននាំគ្នាធ្វើការរិះគន់ (Bully) ទៅលើរូបសម្រស់ភរិយារបស់តារាចម្រៀងលោក ជា សុជាតិ ក្រោយសម្រាលកូនថា មិនស្អាត និងអាក្រក់ ក្នុងពេលដែលលោកជាតារាចម្រៀងល្បីមួយរូបដែរ ។
ការរិះគន់នេះ បានកើតឡើងបន្ទាប់ពីតារាចម្រៀង Original Song រូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកបង្ហោះលើបណ្តាញសង្គមជាមួយភរិយាដែលទើបសម្រាលកូនដំបូង ដើម្បីអោយប្រិយមិត្តគាំទ្រដឹងពីដំណឹងដ៏រីករាយនេះ ។
យ៉ាងណាតាមរយៈការបង្ហោះរូបភាពទាំងអស់នេះ ក្រៅពីទស្សនិកជាច្រើនបានចូលរួមអបអរសាទរនោះ គេក៏ឃើញមានមហាជនមួយចំនួនតូចបានចូលទៅធ្វើការខំមិន ដោយខ្លះរិះគន់បែប Bully ចំៗលើរូបសម្រស់ភរិយារបស់លោកផងដែរ ។
តួយ៉ាងគេឃើញមានគណនីហ្វេសប៊ុកមួយបានចូលទៅធ្វើការខមមិនដោតបាននិយាយចំៗថា បងតារាល្បីហេតុអីមានប្រពន្ធអាក្រក់ម្ល៉េះ តែបានកូនCute យោង ។ សម្រាប់ពាក្យពេចន៍មួយនេះបានធ្វើឱ្យបណ្តាអ្នកគាំទ្រតារាចម្រៀងលោក ជា សុជាតិ ជាច្រើនបានសម្តែងការមិនពេញចិត្ត ដោយនៅក្នុងនោះ គេក៏ឃើញមានអ្នកសិល្បៈមួយចំនួនក៏បានចេញមុខសម្តែងការមិនសប្បាយសម្រាប់ការខំមិនបែបនេះផងដែរ ។
យ៉ាងណា ក្រោយឃើញមានការខំមិនបែបនេះចំពោះខ្លួននោះ ភរិយារបស់តារាចម្រៀងលោក ជា សុជាតិ ក៏បានចេញមុខឆ្លើយតបទៅកាន់អ្នករិះគន់ ដោយបានចាត់ទុការការរិះគន់លើរូបសម្រស់របស់នាងនាពេលនេះ គឺគ្មានតម្លៃសម្រាប់ទុកក្នុងចិត្តឡើយ ក្នុងពេលដែលនាងក៏មិនបានចាប់ទោសអូសដំណើរចំពោះការរិះគន់ទាំងអស់នោះដែរ ។
ភរិយារបស់តារាចម្រៀងលោក ជា សុជាតិ ដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុក រឹម លក្ម្សី បានបង្ហោះសំណេរថា មិនអីទេមាត់ជារបស់អ្នក អ្នកអាចនិយាយអីក៏បាន មើលងាយរូបសម្រស់ខ្ញុំយ៉ាងណាក៏បាន ខ្ញុំអត់ប្រកាន់ទេ ព្រោះសម្តីរបស់អ្នកគ្មានតម្លៃក្នុងចិត្តខ្ញុំទេ។ នាងថា ខ្ញុំបែជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹកដូចជាអ្នកមកធ្វើជាស្វាមីទៅវិញព្រោះថា៖
ដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ការងារប្រពន្ធគាត់ធ្វើទាំងអស់ មិនអោយប្រពន្ធហត់ទេ ការងារប៉ាក្មេងម៉ាក់ក្មេងក៏គាត់ជួយគ្រប់យ៉ាងមិនដែលប្រកាន់ខ្លួនទេ ។ ហត់យ៉ាងណាមិនដែលរអ៊ូទេធ្វើបានគ្រប់យ៉ាង។
នាងបញ្ជាក់ថា ប្តីខ្ញុំល្អណាស់ គាត់និយាយប្រាប់ថាស្រឡាញ់ខ្ញុំរាល់ថ្ងៃ សសើរប្រពន្ធស្អាត ប្រពន្ធខ្ជូតរាល់ថ្ងៃ មិនថាសម្រស់ប្រពន្ធប្រែប្រួលប៉ុណ្ណា ពេលទម្ងន់គាត់មើលថែខ្ញុំដូចព្រះនាងចឹង មិនចង់អោយប្រពន្ធទៅធ្វើការទេ ប្រាប់ប្រពន្ធថាឈប់ធ្វើការទៅចាំបងចិញ្ចឹម ។ នាងបន្ថែមថា មិនចង់អោយខ្ញុំធ្វើអីទេអោយសម្រាកអោយច្រើន សុខចិត្តហត់ម្នាក់ឯង ប្រពន្ធចង់ទៅណាក៏ជូនទៅដែរ មិនថាខ្លួនឯងធ្វើការហត់ អស់កម្លាំងប៉ុណ្ណា លឺប្រពន្ធមិនស្រួលខ្លួនវិញគឺនៅមិនសុខទេភ័យធ្វើអីមិនត្រូវទេ។
នាងបានលើកឡើងបន្ថែមថា ដល់ពេលសម្រាលហើយ យប់ឡើងគេងបានតែ១ម៉ោង មើលកូនដាច់យប់ម្នាក់ឯងរាល់ថ្ងៃក៏មិនដាស់ប្រពន្ធដែរ សុខចិត្តអោយប្រពន្ធគេង អោយប្រពន្ធសម្រាកអោយច្រើនអត់អោយប្រពន្ធហត់ទេ ។ ពេលទម្ងន់ឡើង 23គីឡូ ញុមនិយាយជាមួយគាត់ថាបងអូនធាត់ណាស់ អ្វីដែលគាត់តបមកវិញគឺអត់ទេប្រពន្ធបងស្អាតណាស់ ប្រពន្ធបងខ្ជូតណាស់ ទោះអូនម៉ាណគីឡូក៏បងនៅតែស្រឡាញ់អូនដែរ អូនស្ថិតនៅលេខរៀងទី១ក្នុងចិត្តបងជានិច្ច ។
អ្នកមើលងាយខ្ញុំចុះ ខ្ញុំមិនប្រកាន់ទេព្រោះការលះបង់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេ គឺសម្រាប់កូន ប្តីនិងក្រុមគ្រួសាររបស់ខ្ញុំ។ 9ខែ10ថ្ងៃនេះ បានបង្រៀនខ្ញុំច្រើនណាស់។ ចាញ់កូន ក្អួតចង្អោរ ពិបាកគេង ពិបាកដើរ ពិបាកឈរ ពិបាកអង្គុយ គិតច្រើន រូបរាងប្រែប្រួល សម្រស់ធ្លាក់ពី100ដល់0 អាចមានជម្ងឺទាំងផ្លូវកាយនិងផ្លូវចិត្តបន្សល់ទុកក្រោយពេលទង្ងន់ ។
ការឈឺពោះ សម្រាលជាអ្វីដែលមនុស្សប្រុសគ្មានថ្ងៃយល់ ។ កើតជាមនុស្សស្រីគ្មានពាក្យថាងាយស្រួលទេ ឈ្មោះជាម្តាយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីពាក្យមួយឃ្លាគឺ កូនមានសុខភាពល្អ។ ប្តីខ្ញុំនិយាយថាបងអាណិតអូនណាស់បើបងជាអូនវិញមិនដឹងថាបងទ្រាំបានរឺអត់ទេ អូនពូកែអូនអស្ចារ្យណាស់។
ជាចុងក្រោយមានពាក្យមួយឃ្លាផ្ញើទៅកាន់អ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ«អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ»៕
ចែករំលែកព័តមាននេះ