ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ ​បើក​លឿន​ចំណុច​ផ្លូវ​កោង​ក្រឡាប់​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​ចុះ​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លឿន​ពេក បួង​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ។ គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​កុងតឺន័រ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បើក​ចុះ​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លឿន​ពេក បួង​ចង្កូត​មិន​ទាន់ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ។

គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​កុងតឺន័រ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​០២​នាក់ បើករថយន្ត​កុងតឺន័រ មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7460 ធ្វើ​ដំណើរ​ចុះ​មក​ផ្លូវ​ក្រោម (​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​) ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង អ្នកបើកបរ​រថយន្ត​បួង​ចង្កូត​មិន​ផុត ក៏​ក្រឡាប់​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​អោយ​អ្នក​បើក​រង​របួស​បែកក្បាល និងរ​លាត់ជើង​។ ភ្លាម​ៗ​បុរស​ទាំង​០២​នាក់ បាន​នាំ​លូន​ចេញពី​រថយន្ត ដោយ​ឃើញ​ឪ​កាស​ល្អ មិន​មាន​សមត្ថកិច្ច ក៏​នាំ​គ្នា​រត់គេច​ពី​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​មក​ដល់​រួច​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ