ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ តបទៅអ្នក​​សិល្បៈម្នាក់​ រឿង​យកម៉ូតូទៅលក់ខ្លួនឯងហើយប្រាប់គ្រួសារថា ត្រូវចោរប្ល.ន់

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះសារតាមបណ្ដាញសង្គមឆ្លើយតបទៅនឹងផេកមួយដែលគេស្គាល់ថា ជាគណនីហ្វេសប៊ុករបស់អ្នកនាងខាត់ សុឃីមដែលជាអ្នកសិល្បះពហុជំនាញ ដែលបានបង្ហោះថាសូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវចោរប្លន់ច្រើន។ លោកឧត្តមសេនីយ៍ឯកជួនណារិន្ទក៏បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវហើយបានបញ្ជាក់ថាមិនមានករណីនេះកើតឡើងទេ។…

0:00
0:00

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះសារតាមបណ្ដាញសង្គមឆ្លើយតបទៅនឹងផេកមួយដែលគេស្គាល់ថា ជាគណនីហ្វេសប៊ុករបស់អ្នកនាងខាត់ សុឃីមដែលជាអ្នកសិល្បះពហុជំនាញ ដែលបានបង្ហោះថាសូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវចោរប្លន់ច្រើន។

លោកឧត្តមសេនីយ៍ឯកជួនណារិន្ទក៏បានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវហើយបានបញ្ជាក់ថាមិនមានករណីនេះកើតឡើងទេ។

លោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ០៩ កុម្ភៈ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវចោរប្លន់ច្រើន!ខ្ញុំបានឲសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យ​មកប្ដឹងកន្លែងសមត្ថកិច្ច! ។​

លោកស្នងការក៏បានបញ្ជាក់ថា ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់​ខ្លួន​ឯង​(បាន​លុយ​៩៣០ដុល្លារ)​ហើយប្រាប់ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?

តើត្រូវឱ្យ​សមត្ថកិច្ចជួយអប់រំគាត់ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?

សូមចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមអរគុណ ។

តាមគណនីហ្វេសប៊ុកអ្នកនាងខាត់ សុឃីម ដែលជាអ្នកសិល្បៈបានបង្ហោះថា សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយត្ន័ពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់កន្លែងស្ងាត់ៗអី ព្រោះលឺដំណឹងថាព្រឹកមិញគេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងព្រឹកមិញម្ដុំក្រាំងធ្នង់។ ប្រភពនាយសម្បិត្តស្រីល័ក្ខ។

បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកសិល្បៈរូបនោះនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៥ នេះឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានបង្ហោះសារឆ្លើយតបនិងចោទជាសំនួរថា តើត្រូវឲសមត្ថកិច្ចជួយអប់រំគាត់ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?។

ទោះបីជាយ៉ាងណាគេពុំទាន់ឃើញគណនីហ្វេសប៊ុករបស់អ្នកនាងខាត់ សុឃីមធ្វើការបំភ្លឺឬយ៉ាងណានោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ