ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​គ្រឿង​ញៀន

1 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០២​ករណី​ផ្សេង​គ្នា ក្រោយ​ពី​បង្ក្រាប​បានជា​បន្តបន្ទាប់​ ។

បើតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយដឹងថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ទាំង​០២​ខាងលើ ​រួម​មាន ៖
១-​ជនសង្ស័យ​ឈ្មោះ គង់ សារី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​ព្រែក​រាំង សង្កាត់ ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង និង​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ​។

វត្ថុ​តាង​ចាប់​យក ម៉ូតូ០១​គ្រឿង ម៉ាក HONDA BEAT ពណ៌​ស ស្លាក​លេខ 2LF-0870 រួម​និង​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​ទៀត​ ។ ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​សរ ចំនួន ០១ ឆ្នាំ និង ០៦ ខែ ពាក់ព័ន្ធ​នឹង​ករណី លួច (​ទូរស័ព្ទ​) តាំងពី​ឆ្នាំ​២០១៧ និង​បាន​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ឆ្នាំ​២០១៧ រហូត​ដល់​បច្ចុប្បន្ន ​។

២-​កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ ១៣ និង ១០​នាទី មាន​ជនសង្ស័យ០១​ក្រុម បាន​ធ្វើ​សកម្មភាព​លួច​កាត់​ដែក នៅ​ចំណុច​សាលារៀន​ទុក​ចោល ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ គាប់​ជួន​ពេល​នោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក កំពុង​តែ​ល្បាត​នៅ​ម្តុំ​នោះ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់ គឺ ឈ្មោះ នាង ស្រស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ឈ្មោះ គង់ ចំរើន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នាំ​យក​មក​មូលដ្ឋាន​ខណ្ឌ ដើម្បី​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ និង​ចាត់វិធានការ​តាម​នីតិវិធី ចំណែកឯ​បក្ខពួក​ ដែល​កំពុង​រត់គេច​ខ្លួន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា ពួក​ខ្លួន រួម​នឹង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ដែក​នៅ​ទីតាំង​ខាងលើ​ពិតប្រាកដ​មែន ហើយ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ និង​ធ្លាប់​ជាប់​មណ្ឌល​ស្តារ​នីតិសម្បទា​ផង​ដែរ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ