ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់ឆ.ក់ទូរសព័្ទពីក្មេងស្រីត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួន

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ស្រី​ម្នាក់​ដល់​ក្នុងផ្ទះ​បាន​សម្រេច បន្ទាប់​មក​បាន​គេចខ្លួន​បាត់ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ ឈុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ស្រី​ម្នាក់​ដល់​ក្នុងផ្ទះ​បាន​សម្រេច បន្ទាប់​មក​បាន​គេចខ្លួន​បាត់ ប៉ុន្តែ​២​ថ្ងៃ​ក្រោយមក​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឈុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦២ ផ្លូវ​លេខ​១១C សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៦​និង​៤១​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន​ខាងលើ​នោះ​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆ​.​ក់​យក​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ម្នាក់​កំពុង​ចុច​នៅ​ក្នុងផ្ទះ​លេខ B១៥ ផ្លូវ​លេខ​០១ ភូមិ​ត្រពាំង​រំចេក ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ក្រោយ​ពេល​ឆ​.​ក់បាន​សម្រេច​បាន​គេចខ្លួន​បាត់​ស្រមោល ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​កើតហេតុ ដោយ​មានការ​ចង្អុលបង្ហាញ​បញ្ជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦​និង​៤១​នាទី​ល្ងាច លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ។

ដោយ​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង ជា​នាយការិយាល័យ​បាន​ដឹកនាំ​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KA-2635 ដែល​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។ បន្ទាប់​មក​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ